ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ជំរុញឱ្យកូនខ្មែរជំនាន់ក្រោយបានរៀនសូត្រ យល់ដឹងឱ្យច្បាស់ពីប្រវត្តិសាស្ត្រ និងអរិយធម៌របស់ខ្មែរ
បាត់ដំបង៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញលើកទឹកចិត្តឱ្យកូនខ្មែរជំនាន់ក្រោយបានរៀនសូត្រ យល់ដឹងឱ្យច្បាស់ពីប្រវត្តិសាស្ត្រ និងអរិយធម៌របស់ខ្មែរ ដ៏យូរអង្វែងពីសម័យបរមបុរាណមក។ ក្នុងពិធីសម្ពោធអគារសិក្សានៅសាលាបឋមសិក្សារំចេក៣ ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញលើកទឹកចិត្ត ឱ្យកូនខ្មែរជំនាន់ក្រោយបានរៀនសូត្រ យល់ដឹងឱ្យច្បាស់ពីប្រវត្តិសាស្ត្រ និងអរិយធម៌របស់ខ្មែរដ៏យូរអង្វែងពីសម័យបរមបុរាណមក...