ព័ត៌មានជាតិ
គ្រឿងអលង្ការ បុរាណខ្មែរ ៧៧គ្រឿង ត្រូវបាននាំយកមកកម្ពុជាវិញ
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា គ្រឿងអលង្ការបុរាណខ្មែរចំនួន ៧៧គ្រឿងថែមទៀត នៅប្រទេសអង់គ្លេស បានត្រឡប់មកកាន់ ប្រទេសកម្ពុជាវិញ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងវប្បធម៌ បានឱ្យដឹងថា គ្រឿងអលង្ការបុរាណខ្មែរនេះ បានបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានដូចជា ក្បាំងមកុដ ខ្សែក ខ្សែដៃ...