ព័ត៌មានអន្តរជាតិ
អាកាសចរថៃចំនួន៧ អំពាវនាវសុំកម្ចី ពីរដ្ឋាភិបាល ក្រុងបាងកកប្រមាណជា១៥២ លានដុល្លារ
បរទេស៖ CNA នៅថ្ងៃពុធនេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរថៃ មួយក្រុមដែលមានចំនួន៧ បានប្រកាសស្នើសុំកំចីពីរដ្ឋាភិបាល ក្នុងទំហំប្រមាណជា៥ពាន់លាន បាតថៃ ឬត្រូវជា១៥២,១៦ លានដុល្លារ ជាមួយនឹងការប្រាក់កម្រិតទាបមួយ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយ សមាគមន៍អាកាសចរថៃ បានបញ្ជាក់ទៀតថាក្រុមហ៊ុនអាកាសចរថៃទាំង៧ ដំបូងធ្លាប់បានស្នើសុំកំចីប្រមាណជា៧៧០លានដុល្លារ ម្តងដែរប៉ុន្តែមិនត្រូវបានរដ្ឋាភិបាល អនុម័តគាំទ្រនោះឡើយ។ ប្រធានសមាគមន៍អាកាសចរថៃលោក Puttipong Prasarttong Osoth បានថ្លែងប្រាប់អ្នកកាសែតថា៖ពួកយើងបាន...