ព័ត៌មានអន្តរជាតិ
ជប៉ុន ចាប់ផ្តើមស៊ើបអង្កេតមូលហេតុ នៃគ្រោះថ្នាក់យន្តហោះ JAL នៅអាកាសយានដ្ឋានតូក្យូ
តូក្យូ៖ អាជ្ញាធរដឹកជញ្ជូនរបស់ប្រទេសជប៉ុន បានចាប់ផ្តើមស៊ើបអង្កេតមូលហេតុនៃការប៉ះទង្គិចគ្នា ដែលបានកើតឡើងនៅអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ រវាងយន្តហោះក្រុមហ៊ុន Japan Airlines Co. និងយន្តហោះឆ្មាំសមុទ្រជប៉ុន។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូន របស់ប្រទេសជប៉ុន ដែលជាទីភ្នាក់ងារពាក់ព័ន្ធរបស់ រដ្ឋាភិបាលទទួលបន្ទុកស៊ើបអង្កេត គ្រោះថ្នាក់ធ្ងន់ធ្ងរពាក់ព័ន្ធនឹងយន្តហោះ រថភ្លើង និងកប៉ាល់ កំពុងពិនិត្យមើលបំណែកយន្តហោះ។ ឧបទ្ទវហេតុនេះបានបង្ខំឱ្យបិទផ្លូវរត់ទាំងបួន នៅអាកាសយានដ្ឋានដ៏មមាញឹកបំផុត របស់ប្រទេសជប៉ុន...