ព័ត៌មានអន្តរជាតិ
អាកាសយានដ្ឋានទីក្រុងដាម៉ាស់ បើកដំណើរការឡើងវិញ ក្រោយការវាយឆ្មក់ របស់អ៊ីស្រាអែល
ដាម៉ាស់៖ កងទ័ពស៊ីរីបានឲ្យដឹងថា មីស៊ីលរបស់អ៊ីស្រាអែល បានសម្លាប់ទាហានពីរនាក់ ហើយបានធ្វើឱ្យអាកាសយានដ្ឋាន ទីក្រុងដាម៉ាស់ លែងដំណើរការជាលើកទីពីរ ក្នុងរយៈពេលមួយឆ្នាំ។ យោធាស៊ីរីនិយាយថា មីស៊ីលរបស់អ៊ីស្រាអែល បានសម្លាប់ទាហានស៊ីរីយ៉ាងតិចពីរនាក់ ហើយបានធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិ ដ៏សំខាន់របស់ប្រទេសនេះលែង ដំណើរការជាបណ្តោះអាសន្ន។ យោធាបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កាំជ្រួចបាញ់បង្ហោះតាមអាកាស បានមកពីទិសដៅនៃបឹង Tiberias ក្នុងប្រទេសអ៊ីស្រាអែល នៅម៉ោងប្រហែល ២ទៀបភ្លឺ...