ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្ដាល អំពាវនាវពលរដ្ឋដែលមកទស្សនាអាកាសយានដ្ឋានអន្ដរជាតិតេជោ រក្សាសណ្ដាប់ធ្នាប់ឱ្យបានល្អ
កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមកទស្សនា អាកាសយានដ្ឋានអន្ដរជាតិតេជោ រក្សានូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយឱ្យបានល្អ ធ្វើយ៉ាងណាមិនត្រូវប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិឡើយ។ បន្ទាប់ពីបានដាក់ដំណើរការនូវអាកាសយានដ្ឋានតេជោ មានប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ អញ្ជើញទស្សនានៅព្រលានយន្តហោះប្រវត្តិសាស្ត្រនេះ ពិសេសនៅពេលយប់ តាមដងផ្លូវនានា នាំឱ្យមានការកក់ស្ទះចរាចរណ៍ បាត់បង់សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នៅថ្ងៃទី១០ ខែកញ្ញា...