ព័ត៌មានជាតិ
សមត្ថកិច្ច សង្គ្រោះជនរងគ្រោះពីអាជីវកម្មផ្លូវភេទ ២២៥នាក់ និងឃាត់ខ្លួនជនសង្ស័យ ១៤៩នាក់
ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា ក្នុងឆ្នាំ២០២២ សមត្ថកិច្ច ធ្វើការបង្ក្រាបអំពើអាជីវកម្មផ្លូវភេទចំនួន១៣០ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១៤៩នាក់ និងសង្គ្រោះជនរងគ្រោះចំនួន ២២៥នាក់។ ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ នៅថ្ងៃ២៣ មីនា លោកស្រី...