Covid-19
អាជ្ញាធរស្រុកខ្សាច់កណ្ដាល ឲ្យពលរដ្ឋ អាជីវករផ្សារព្រែកតាមាក់ ពាក់ម៉ាស់ និងបដិសេធការផ្សាយថា មានអ្នកជំងឺកូវីដម្នាក់ចូលផ្សារនេះ
កណ្ដាល៖ រដ្ឋបាលស្រុកខ្សាច់កណ្ដាល និងអាជ្ញាធរ មូលដ្ឋាន បានធ្វើការណែនាំប្រជាពលរដ្ឋ និងអាជីវករផ្សារ ព្រែកតាមាក់ ឲ្យចេះការពារខ្លួនពីជំងឺកូវីដ-១៩ តាមរយៈការពាក់ម៉ាស់និងវិធានការមួយចំនួនទៀត ព្រមទាំងបដិសេធចោល ចំពោះការផ្សព្វផ្សាយថា មានអ្នកកើតជំងឺកូវីដ-១៩ម្នាក់ ចូលផ្សារព្រែកតាមាក់។ លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្ដាល បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ថា...