ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌច្បារអំពៅ ប្រាប់អ្នក កាន់បិណ្ឌ១ នៅវត្តចំពុះក្អែក ទៅពិនិត្យសំណាក រកមេរោគកូវីដ១៩
ភ្នំពេញ៖ រដ្ឋបាលខណ្ឌច្បារអំពៅ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញ ទៅកាន់បិណ្ឌទី១ ត្រូវនឹងថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទៅពិនិត្យសំណាក រកមេរោគកូវីដ១៩។ ការប្រាប់ឱ្យទៅយកសំណាក់នេះ បន្ទាប់ពី មានករណីជំងឺកូវីដ១៩ នៅវត្តចំពុះក្អែក សង្កាត់ព្រែកថ្មី ។...