ភ្នំពេញ៖ ដើម្បីបញ្ចៀសផលប៉ះពាល់លើខ្សែបណ្ដាញអគ្គិសនី ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលខេត្តព្រះសីហនុ បានចេញបំរាម មិនឱ្យនេសាទ ឬចតនាវា លើទីតាំងតាមគន្លងខ្សែបណ្ដាញអគ្គិសនី កប់ក្រោមបាតសមុទ្រ ។ យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ដល់សាធារណជន ពិសេសម្ចាស់នាវាគ្រប់ប្រភេទ រួមមាន៖ ទូក កាណូត កប៉ាល់ សាឡង់ ថា អគ្គិសនីកម្ពុជា បានសាងសង់ខ្សែបណ្ដាញអគ្គិសនីតង់ស្យុង...
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសហាមឃាត់ មិនឲ្យរថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទដែល មានកំពស់លើសពី២,៣ម៉ែត្រ ធ្វើចរាចរឆ្លងកាត់ផ្លូវលេខ ៨០១, ៨២១, ៨២៣ និងផ្លូវលេខ៨២៧ ។ នេះយោងតាមលិខិតរបស់រដ្ឋបាលខេត្តនាថ្ងៃ១២ តុលា។ ការហាមឃាត់នេះធ្វើឡើបន្ទាប់ពីក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តព្រះសីហនុ បានសង្កេតឃើញថា ការធ្វើចរាចររថយន្តដឹកដីទម្ងន់ ២,៥តោន រថយន្តដឹកអ្នកដំណើរ រថយន្តស្ទូច...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រកាសចាត់វិធានការផ្លូវច្បាប់ លើករណីការទិញលក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តទាំងមូល។ ការប្រកាសប្តេជ្ញារបស់លោកអភិបាលខេត្តនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំមួយ នារសៀលថ្ងៃ២៤ សីហា ។តាមរយៈកិច្ចប្រជុំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានព្រះរាជអាជ្ញា ជាអ្នកដឹកនាំការស្រាវជ្រាវ និងសម្របសម្រួលនីតិវិធី ពាក់ព័ន្ធនឹងការទិញ-លក់ពលកម្ម ការជួញដូរ ការបង្ខំាង...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានលុបចោលការធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរ ចូលមកភូមិសាស្ត្រខេត្ត តាមរយៈជើងហោះហើរពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ។ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានចេញ សេចក្តីសម្រេចឲ្យធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរ តាមរយៈជើងហោះហើរពីភ្នំពេញ និងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩៕
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ចំពោះទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក ដែលកំពុងមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចាប់ពីក្រុមទី៦ ដល់ក្រុមទី១១ ពីក្រុមទី១៦ ដល់ក្រុមទី២៤ និងក្រុមទី៣២ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។ រដ្ឋបាលខេត្តព្រះសីហនុបន្តថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាក់ពីប្រជាពលរដ្ឋ នៅតំបន់ទំនប់រលក...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសផ្អាកចាក់វ៉ាក់សាំង Sinopharm ដូសទី១សម្រាប់ក្រុមមនុស្ស ដែលមានអាយុចាប់ពីអាយុ ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ មួយរយៈសិន ហើយចំពោះអ្នក ដែលបានចាក់វ៉ាក់សាំងលើកទី១ ត្រូវបន្តចាក់លើកទី២ តាមកាលបរិច្ឆេទ ដែលបានកំណត់ដោយក្រុមគ្រូពេទ្យ ។ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលពីក្រសួងសុខាភិបាល វ៉ាក់សាំងប្រភេទ Sinopharm ចំនួន ៦...