ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប សម្រេចបិទផ្សារក្រឡាញ់ រយៈពេល១៤ថ្ងៃ ក្រោយរកឃើញ ពាក់ព័ន្ធជាមួយអ្នកឆ្លងកូវីដ
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តី សម្រេចបិទផ្សារក្រឡាញ់ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ដែលជាទីតាំងមាការពាក់ព័ន្ធ នឹងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ជាបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី៣០ ឧសភា ដល់ថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២១ ។