ព័ត៌មានអន្តរជាតិ
អាជ្ញាធរចិន រឹបអូសទំនិញ ជាម្ហូបអាហារដែលនាំចូលពីជប៉ុន
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា អាជ្ញាធរនៅក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន បានរឹបអូសអាហារដែលនាំចូលពីប្រទេសជប៉ុន ដែលត្រូវបានលក់ដោយក្រុមហ៊ុនក្នុងស្រុកមួយ បន្ទាប់ពីទីក្រុងប៉េកាំងបានរឹតបន្តឹងការគ្រប់គ្រង លើការនាំចូលអាហាររបស់ប្រទេសជប៉ុន ដើម្បីឆ្លើយតបទៅនឹងផែនការរបស់ទីក្រុងតូក្យូ ក្នុងការចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មទៅក្នុងមហាសមុទ្រ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា របាយការណ៍បាននិយាយកាលពីថ្ងៃអង្គារថា អាជ្ញាធរនៅក្នុង Jiashan ដែលមានទីតាំងនៅក្នុងខេត្តបានដកហូតស្ករគ្រាប់...