ព័ត៌មានអន្តរជាតិ
អាជ្ញាធរម៉ាឡេស៊ី ចាប់ខ្លួនស្រ្តីជនជាតិថៃ ២២នាក់ ដែលទៅរកស៊ីម៉ាស្សាបង្កប់សេវាផ្លូវភេទ នៅទីក្រុង កូឡាឡាំពួរ និងរដ្ឋ សេឡង់ហ្គ័រ
អាជ្ញាធរម៉ាឡេស៊ី បានឃាត់ខ្លួនស្ត្រីបរទេសចំនួន ៣៩នាក់ ក្នុងនោះ ២២ នាក់ជាជនជាតិថៃ ពីបទផ្តល់សេវាម៉ាស្សាផ្លូវភេទដល់អតិថិជន ក្នុងការវាយឆ្មក់នៅក្នុងទីក្រុង កូឡាឡាំពួរ និងនៅជាប់រដ្ឋ សេឡង់ហ្គ័រ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួននៅហាងម៉ាស្សា ក្នុង...