ព័ត៌មានជាតិ
អាជ្ញាធរអគ្គិសនីកម្ពុជា នឹងពិគ្រោះយោបល់លើការកំណត់ បញ្ជីថ្លៃដំឡើងប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យ លើដំបូល
ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា នឹងបើកការពិគ្រោះយោបល់សាធារណៈ លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់ បញ្ជីថ្លៃដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល រហូតដល់ថ្ងៃ១៥ ខែមករា ឆ្នាំ២០២៥ខាងមុខ។ កិច្ចពិគ្រោះយោបល់នេះនឹងធ្វើឡើងជាមួយក្រសួង- ស្ថាប័នពាក់ព័ន្ធ អង្គការ/ដៃគូរអភិវឌ្ឍនានា ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើង ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ លើដំបូល អ្នកប្រើប្រាស់អគ្គិសនីដែលមានបំណងដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ និង សាធារណជនទូទៅ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។...