ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាប សម្រេចស្តីពីការ បិទខ្ទប់ភូមិសាស្ត្រ សង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាតំបន់ មានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” ។
ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះបានសម្រេចចេញ បើកដំណើរការឲ្យមានការចេញ-ចូល ឡើងវិញក្នុងភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយបាន ផ្អាកមួយរយៈមកដោយសារស្ថានភាពជំងឺកូវីដ១៩ ប៉ុន្តែទោះបីយ៉ាងណារដ្ឋបាលខេត្ត ក៏បានអំពាវនាវឲ្យពលរដ្ឋចូលរួម អនុវត្តវិធានការរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ៕