ព័ត៌មានអន្តរជាតិ
អាមេរិកថា ចិនគាំទ្ររុស្ស៊ី គឺជារឿងគួរឱ្យបារម្ភ
បរទេស៖ មន្ទីរបញ្ចកោណបានព្រមានថា ក្រុងវ៉ាស៊ីនតោនកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការផ្លាស់ប្តូររបស់ចិនទៅខាងមូស្គូលើបញ្ហាសន្តិសុខនៅទ្វីបអឺរ៉ុប។ មន្ទីរបញ្ចកោណបានព្រមានចំពេលមានការប្រឈមមុខដាក់គ្នាជាច្រើនសប្តាហ៍ឆ្លងព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការពារជាតិលោក John Kirby បានដាក់ចេញនូវទស្សនៈរបស់លោកលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ក្នុងការប្រឈមមុខនឹងសម្ពាធរបស់លោកខាងលិចកើនឡើង។ លោកបានកត់សម្គាល់ដោយអត្ថាធិប្បាយលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសេចក្តីថ្លែងការណ៍របស់សមភាគីចិនលោក...