ព័ត៌មានអន្តរជាតិ
អាមេរិកនិងរុស្សី នឹងជួបគ្នា សាជាថ្មី លើបញ្ហាសន្តិសុខ នាខែមករាខាងមុខ
បរទេស៖យោងតាមការបញ្ជាក់ដោយ ក្រុមប្រឹក្សាជាតិសន្តិសុខរបស់ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទម្សិលមិញនេះបានប្រកាសថា សហរដ្ឋអាមេរិកនិងប្រទេសរុស្សីនឹង ជួបគ្នាសាជាថ្មីពិភាក្សាពីបញ្ហាសន្តិសុខ នាថ្ងៃទី១០ ខែមករាខាងមុខនេះ។ ដោយឡែកជំនួបមួយផ្សេងទៀត រវាងរុស្សីនិងអង្គការណាតូនឹង ប្រព្រឹត្តទៅនាថ្ងៃទី១២ខែមករាហើយមួយថ្ងៃបន្ទាប់រុស្សីនឹងត្រូវបន្ត ជួបជាមួយនឹងបណ្តាប្រទេសផ្សេងទៀត នៅក្នុងតំបន់អ៊ឺរ៉ុបផងដែរ៕ ប្រែសម្រួល៖ស៊ុនលី