ព័ត៌មានអន្តរជាតិ
អាមេរិកព្រួយបារម្ភថា ច្បាប់ការពារដែនសមុទ្រចិនថ្មី អាចធ្វើឲ្យមានជម្លោះ ដែនសមុទ្រកាន់តែខ្លាំង
បរទេស៖ ក្រសួងការបរទេសអាមេរិក បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិកមានក្តីព្រួយបារម្ភ ចំពោះច្បាប់ការពារដែនសមុទ្រ ទើបតែអនុម័តថ្មីៗនេះរបស់ចិន និងថា វាអាចនឹងបង្កើនជម្លោះដែនសមុទ្រ និងអាចបង្កឲ្យមានការអះអាង កម្មសិទ្ធិខុសច្បាប់។ ប្រទេសចិន ដែលមានជម្លោះ អធិបតេយ្យភាពដែនសមុទ្រ ជាមួយប្រទេសជប៉ុន នៅដែនសមុទ្រចិនខាងកើត និងជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន នៅដែនសមុទ្រចិនខាងត្បូង បានអនុម័តច្បាប់មួយកាលពីខែមុន ដែលជាលើកដំបូង អនុញ្ញាតជាក់ស្តែង ឲ្យកងកម្លាំងការពារដែនសមុទ្រ បាញ់នាវាបរទេសនានា។...