បរទេស៖ រដ្ឋបាល លោក Donald Trump កំពុងពិចារណាកំណត់គោលដៅពលរដ្ឋនៃប្រទេសចំនួន ៤៣ ដែលជាផ្នែកមួយ នៃការហាមឃាត់ថ្មី លើការធ្វើដំណើរទៅកាន់ សហរដ្ឋអាមេរិក ដែលនឹងមានលក្ខណៈទូលំទូលាយ ជាងការរឹតបន្តឹងដែលបានដាក់កំឡុងអាណត្តិដំបូងរបស់ប្រធានាធិបតី Trump, នេះបើយោង តាមមន្ត្រីដែលដឹងអំពីបញ្ហានេះ។ យោងតាមសារព័ត៌មាន The News York Times ចេញផ្សាយ...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ប្រទេសរុស្ស៊ី “ពេញចិត្ត” លើផែនការបទឈប់បាញ់រយៈពេល ៣០ ថ្ងៃ ដែលស្នើឡើង ដោយសហរដ្ឋអាមេរិក និងអ៊ុយក្រែន ប៉ុន្តែមានភាពខុសគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ពូទីន បានឲ្យដឹងនៅក្នុងសន្និសីទ កាសែត ជាមួយលោកប្រធានាធិបតីបេឡារុស្ស...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya បានឲ្យដឹងថា លោកបានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ថា ការដាក់ពន្ធនាពេលថ្មីៗនេះលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់ដោយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺ “ជារឿងគួរឱ្យសោកស្តាយ” ។ ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅក្នុងរមណីយដ្ឋានតូចមួយនៃទីក្រុង La Malbaie របស់ប្រទេសកាណាដា...
បរទេស ៖ ចៅក្រមសហព័ន្ធរដ្ឋ កាលីហ្វ័រញ៉ា កាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាឱ្យទីភ្នាក់ងារចំនួន ៦ របស់សហរដ្ឋអាមេរិក ដាក់ឱ្យអនុវត្តឡើងវិញ នូវបុគ្គលិក ដែលបានជួលថ្មីៗរាប់ពាន់នាក់ដែលបានបាត់បង់ការងារ ដែលជាផ្នែកមួយ នៃការបោសសម្អាតកម្លាំងការងារ សហព័ន្ធរបស់ប្រធានាធិបតី Donald Trump ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឲ្យដឹងថា ប្រធានាធិបតីម៉ិកស៊ិក ម៉ិកស៊ិក នឹងសម្រេចចិត្តនៅថ្ងៃទី០២ ខែមេសា ថាតើត្រូវដាក់ពន្ធគយទៅវិញទៅមក បន្ទាប់ពីសហរដ្ឋអាមេរិក បានដំឡើងពន្ធលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់ដល់ ២៥ភាគរយ។ លោកស្រី Sheinbaum បានឲ្យដឹងថា “យើងសង្ឃឹមថាពន្ធគយទៅវិញទៅមក នឹងមិនចាំបាច់ទេ ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់យើង” ដោយសង្កត់ធ្ងន់លើការចរចា...
ប៉ារីស៖ ប្រទេសអ៊ុយក្រែន បានយល់ព្រម កាលពីថ្ងៃអង្គារ ចំពោះសំណើរបស់សហរដ្ឋអាមេរិក សម្រាប់ «បទឈប់បាញ់ រយៈពេល ៣០ថ្ងៃជាបន្ទាន់ និងបណ្តោះអាសន្ន» បន្ទាប់ពីកិច្ចពិភាក្សាជាមួយគណៈប្រតិភូអាមេរិកនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត នេះបើយោង តាមសេចក្តីថ្លែងការណ៍រួមមួយ ក្នុងនោះប្លុក សហគមន៍អឺរ៉ុប ក៏បានសម្ដែងការស្វាគមន៍ ចំពោះបទឈប់បាញ់នេះដែរ ខណៈកំពុងរៀបចំ សម្រាប់ការធានាសន្តិសុខនាពេលអនាគត។ កិច្ចពិភាក្សាដែលធ្វើឡើង...
ម៉ិកស៊ិកៈ ប្រធានាធិបតីម៉ិចស៊ិកលោកស្រី Claudia Sheinbaum បានឲ្យដឹងថា លោកស្រី នឹងផ្ញើកំណត់ទូត មួយទៅកាន់ សហរដ្ឋអាមេរិក បន្ទាប់ពីបេសកជនអាមេរិកម្នាក់ បានរិះគន់លោកស្រី នៅក្នុងសន្និសីទ អង្គការសហប្រជាជាតិ សម្រាប់ការធ្វើបាតុកម្មនយោបាយ កាលពីថ្ងៃអាទិត្យ ក្នុងរដ្ឋធានីម៉ិកស៊ិក។ ការប្រមូលផ្តុំគ្នានេះ គឺមានគោលបំណង ជូនដំណឹងដល់សាធារណជន អំពីការចរចាចុងក្រោយរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក ដែលនាំឱ្យទីក្រុងវ៉ាស៊ីនតោន...
សេអ៊ូល៖ ក្រុមហ៊ុនផលិតដែកថែប របស់កូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងបញ្ហាប្រឈមថ្មី និងតឹងតែងនៅក្នុងទីផ្សារសហរដ្ឋអាមេរិក ខណៈដែលរដ្ឋាភិបាល សហរដ្ឋអាមេរិក ត្រូវបានកំណត់ឱ្យចាប់ផ្តើមដំឡើងពន្ធលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់ចាប់ពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាកងារ សារព័ត៌មានយុនហាប់។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការយកពន្ធយ៉ាងច្រើន លើដៃគូពាណិជ្ជកម្មមួយចំនួនរបស់ប្រទេសលោក ចាប់តាំងពីចូលកាន់តំណែង ក្នុងខែមករា ។ ក្នុងចំណោមនោះមានពន្ធ ២៥...
សេអ៊ូល៖ កងម៉ារីនកូរ៉េខាងត្បូងបានឲ្យដឹងថ្ងៃពុធនេះថា កងម៉ារីនកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធថ្មើរជើងរួមគ្នារយៈពេល 10 ថ្ងៃ ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធរួមគ្នារបស់ពួកគេ ខណៈកូរ៉េខាងជើង ថ្កោលទោស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ យោងតាមកងម៉ារីនបានឱ្យដឹងថា ទាហានប្រហែល ៤៤០ នាក់មកពីកងម៉ារីនទី ២ របស់កូរ៉េខាងត្បូង និងកងកម្លាំងបេសកកម្មដែនសមុទ្រទី ៣ របស់សហរដ្ឋអាមេរិកបានចូលរួមក្នុងសមយុទ្ធដែលបានបើកនៅថ្ងៃទី ៣...
បរទេស៖ ក្រសួងអប់រំរបស់សហរដ្ឋអាមេរិក គ្រោងនឹងបញ្ឈប់បុគ្គលិករបស់ខ្លួនជាង ១.៣០០ នាក់ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយបុគ្គលិករបស់ក្រសួងនេះពាក់កណ្តាល ដែលជាការព្យាករណ៍ចំពោះផែនការរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការរុះរើទីភ្នាក់ងារនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីក្រសួងអប់រំបានប្រកាសពីការ កាត់បន្ថយបុគ្គលិកកាលពីថ្ងៃអង្គារ ដោយបង្កើនសំណួរអំពីសមត្ថភាពរបស់ ទីភ្នាក់ងារក្នុងការបន្តប្រតិបត្តិការធម្មតា។...