បរទេស៖ ភ្លៀងធ្លាក់ខ្លាំងដោយសារតែព្យុះសង្ឃរា ហេលេន កាលពីថ្ងៃសៅរ៍ បានធ្វើឱ្យមនុស្សជាប់គាំងដោយគ្មានទីជំរក និងរង់ចាំការជួយសង្គ្រោះ ខណៈដែលការសម្អាតបានចាប់ផ្តើម បន្ទាប់ពីខ្យល់ព្យុះបាន សម្លាប់មនុស្សយ៉ាងហោចណាស់ ៦៤ នាក់ បណ្តាលឱ្យមានការបំផ្លិចបំផ្លាញ យ៉ាងខ្លាំងនៅទូទាំងភាគអាគ្នេយ៍ របស់សហរដ្ឋអាមេរិក និងធ្វើឱ្យមនុស្សរាប់លាននាក់ គ្មានអគ្គិសនីប្រើប្រាស់ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតABC News បានរាយការណ៍ កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ សម្តីមន្ត្រីជាន់ខ្ពស់អាមេរិក ដែលមិនបញ្ចេញឈ្មោះម្នាក់ថា កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថាIDFគ្រោងនឹងចូលទៅកាន់ភាគខាងត្បូង ប្រទេសលីបង់ ក្នុងពេលឆាប់ៗនេះ ។ប្រភពព័ត៌មានដ៏ធំនេះ របស់សហរដ្ឋអាមេរិក បានពណ៌នាអំពីប្រតិបត្តិការ ដែលបានសន្មតថាមានកម្រិត ខ្ពស់ ប៉ុន្តែបានផ្តល់ព័ត៌មានលម្អិត...
បរទេស៖ ក្រុមអ្នកស៊ើបអង្កេត របស់សហរដ្ឋអាមេរិក បានធ្វើដំណើរដោយយន្តហោះ ទៅកាន់ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ជុំវិញការព្រួយបារម្ភថា តារាចម្រៀងរ៉េប P Diddy ប្រហែលជា បានធ្វើបាបស្ត្រីនៅទីនោះ។ អ្នកស៊ើបអង្កេតអង់គ្លេស បានចូលរួមជាមួយក្រុមស៊ើបអង្កេត នៅញូវយ៉ក សហរដ្ឋអាមេរិក បន្ទាប់ពីពួកគេបានមកដល់ ជាផ្នែកមួយ នៃការស៊ើបអង្កេត ចំពោះតារារ៉េប Hip Hop...
វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានអបអរសាទរ អតីតប្រមុខការពារជាតិ ជប៉ុនលោក Shigeru Ishiba ដែលបានឈ្នះ ការបោះឆ្នោតជាប្រធាន គណបក្សកាន់អំណាច របស់ប្រទេសជប៉ុន ដែលកំណត់ឱ្យ លោកក្លាយជា នាយករដ្ឋមន្ត្រី បន្ទាប់របស់ប្រទេសនេះ ហើយបានសម្តែងក្តីសង្ឃឹមថានឹង “ពង្រឹងទំនាក់ទំនង កាន់តែជិតស្និទ្ធ” ជាមួយទីក្រុងតូក្យូ ។ សេតវិមានមិនទាន់...
វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដំឡើងអត្រាពន្ធគយ ៤ដង លើយានយន្តអគ្គិសនីរបស់ចិនដល់ ១០០ភាគរយ ហើយ បានដំឡើងពន្ធយ៉ាងខ្លាំង លើទំនិញរបស់ចិន នៅក្នុងតំបន់ដែលមានសារៈសំខាន់ ជាយុទ្ធសាស្ត្រ ដូចជាដែកថែប និងផលិតផលថាមពលព្រះអាទិត្យ។ រហូតមកដល់ពេលនេះ ដោយសារចិន គ្រាន់តែប្រាប់ពីលទ្ធភាព នៃវិធានការតបត ការដំឡើងពន្ធរបស់អាមេរិក បានចូលជាធរមាន ។ អត្រាពន្ធលើផលិតផលដែកថែប...
វ៉ាស៊ីនតោន៖ ក្រុមបេសកកម្មអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលបានបង្កើតឡើងកាលពី១ទសវត្សរ៍មុន ដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមជ្រុលនិយមរដ្ឋឥស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ នឹងឈប់មានបេសកកម្មរបស់ខ្លួនទៀតហើយ នៅក្នុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខ ។ ទោះបីជាយ៉ាងណាក៏ដោយ នឹងមាន “ការផ្លាស់ប្តូរសម្រាប់ភាព ជាដៃគូសន្តិសុខទ្វេភាគី ក្នុងលក្ខណៈដែលគាំទ្រ ដល់កងកម្លាំងអ៊ីរ៉ាក់ និងរក្សាសម្ពាធ ទៅលើក្រុមរដ្ឋឥស្លាម ហៅកាត់ ISIS” ។...
បរទេស៖ សារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានព្រមានថា ទីក្រុងមូស្គូអាចនឹងសងសឹកដោយផ្ទាល់ប្រឆាំងនឹងក្រុមអ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវ ប្រសិនបើបណ្តាប្រទេសទាំងនោះអនុញ្ញាតឱ្យអ៊ុយក្រែនប្រើមីស៊ីលរយៈចម្ងាយឆ្ងាយដើម្បីវាយប្រហារជ្រៅនៅក្នុងប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមការវាយតម្លៃស៊ើបការណ៍សម្ងាត់ដែលដកស្រង់ដោយកាសែត New York Times អ្នកវិភាគជឿថា ទោះបីជាអ៊ុយក្រែនត្រូវបានអនុញ្ញាតឱ្យប្រើកាំជ្រួចដែលផ្គត់ផ្គង់ដោយលោកខាងលិចដោយសេរីក៏ដោយ វានឹងមិនមានផលប៉ះពាល់ខ្លាំងដល់ជម្លោះនោះទេ...
បរទេស៖ មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិករាយការណ៍ថា ខ្យល់ព្យុះសង្ឃរា ហេលេន ដែលបក់បោកមកលើដីកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយវាយលុកភាគពាយ័ព្យនៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ជាព្យុះប្រភេទទី ៤ ដែលមានកម្លាំងខ្លាំង ដែលគេរំពឹងថានឹងនាំមកនូវខ្យល់បក់បោក និងទឹកជំនន់ភ្លាមៗទៅកាន់ផ្នែកខ្លះនៃរដ្ឋដែលទំនាប។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក NHC បាននិយាយថា ខ្យល់ព្យុះសង្ឃរា...
បេរ៉ាត់៖ កាលពីថ្ងៃព្រហស្បតិ៍ អ៊ីស្រាអ៊ែល បានច្រានចោលទាំងស្រុងនូវការជំរុញដែលដឹកនាំដោយអ្នកគាំទ្រដ៏សំខាន់របស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ក្នុងរយៈពេល២១ថ្ងៃនៅក្នុងប្រទេសលីបង់ ដោយបានប្តេជ្ញាបន្តប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ហេបូឡាហ៍រហូតទទួលបានជ័យជម្នះ ។ ដោយបានសម្លាប់មនុស្សរាប់រយនាក់ក្នុងសប្តាហ៍នេះ ខណៈដែលក្រុមសកម្មប្រយុទ្ធបានធ្វើការសងសឹកវិញជាមួយនឹងបាញ់គ្រាប់រ៉ុក្កែត ។ លោក Israel Katz រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអ៊ែល បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នឹងមិនមានបទឈប់បាញ់គ្នានៅភាគតំបន់ខាងជើងនោះទេ ។ យើងនឹងបន្តប្រយុទ្ធប្រឆាំងនឹងអង្គការភេរវករហេបូឡាហ៍ ដោយធ្វើឲ្យអស់ពីកម្លាំងរបស់យើងរហូតដល់ទទួលបានជ័យជម្នះ និងការវិលត្រឡប់ប្រកបដោយសុវត្ថិភាពរបស់អ្នកស្រុកនៅភាគខាងជើងមកទៅកាន់ផ្ទះរបស់ពួកគេវិញ” ។...
វ៉ាស៊ីនតោន៖ ការព្រមានរបស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ដែលថា រុស្ស៊ីមានផែនការធ្វើបច្ចុប្បន្នភាពគោល លទ្ធិនុយក្លេអ៊ែរជាតិរបស់ខ្លួនគឺជាការ “គ្មានការទទួលខុសត្រូវ” ។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃពុធ លោក ពូទីន...