ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា គោលដៅរបស់ប្រទេសចិន មិនដែលធ្វើឱ្យអាមេរិកឈានមុខគេបាននោះទេ ប៉ុន្តែដើម្បីយកឈ្នះលើខ្លួនឯង និងក្លាយជាប្រទេស ដែលមានលក្ខណៈប្រសើរជាងមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យលោកស្រី ហួ ឈុនយីង បានធ្វើការកត់សម្គាល់នៅឯ សន្និសីទសារព័ត៌មានមួយឆ្លើយតបនឹងសំណួរ ស្តីពីការអត្ថាធិប្បាយថ្មីៗ របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ស្តីពីទំនាក់ទំនងរវាងប្រទេសចិន –...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានថ្កោលទោសការបាញ់មីស៊ីល បាលីស្ទិករបស់កូរ៉េខាងជើង ថាជាសកម្មភាពអស្ថិរភាព ដែលរំលោភសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិជាច្រើន។ អ្នកនាំពាក្យក្រសួង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ថា “សហរដ្ឋអាមេរិកថ្កោលទោស ការបាញ់មីស៊ីលបាលីស្ទិក បង្កអស្ថិរភាពរបស់កូរ៉េខាងជើង ការធ្វើតេស្ដនេះ រំលោភសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិជាច្រើន និងគំរាមកំហែងដល់តំបន់ និងសហគមន៍អន្តរជាតិ។ មន្រ្តីរូបនោះបានបន្ថែមទៀតថា...
បរទេស ៖ ជនសង្ស័យបានចោទប្រកាន់ ពីបទបើកការបាញ់ប្រហារ នៅខាងក្នុងផ្សារទំនើបមួយ ដែលមានមនុស្សច្រើន នៅរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក គឺបុរសអាយុ ២១ ឆ្នាំម្នាក់ ដែលបានទិញអាវុធវាយប្រហារ មិនដល់មួយសប្តាហ៍ផង មុនមួយថ្ងៃបន្ទាប់ពីការវាយប្រហារ បានសម្លាប់មនុស្ស ១០ នាក់រួមទាំងមន្រ្តីប៉ូលីសផងដែរ ។ យោងតាមសារព័ត៌មាន Korean times ចេញផ្សាយនៅថ្ងៃទី២៤...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ ព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន កំពុងពិចារណាចំណាយប្រាក់ចំនួន៣ទ្រីលានដុល្លារអាមេរិក លើហេដ្ឋារចនាសម្ព័ន្ធនៅសហរដ្ឋអាមេរិក ដោយបែងចែកជាពីរបណ្ណ ដែលប្រឈមនឹងផ្លូវតូចចង្អៀត ដើម្បីអនុម័តនៅក្នុងសភា ។ ផែនការហេដ្ឋារចនាសម្ព័ន្ធនឹងអនុវត្តតាមផែនការជួយសង្គ្រោះអាមេរិក ដែលមានទឹកប្រាក់ចំនួន១,៩ទ្រីលានដុល្លារអាមេរិក ដែលបានចុះហត្ថលេខា កាលពីដើមខែនេះដែលមានគោលបំណងជួយដល់សេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក...
បរទេស ៖ ខ្មាន់កាំភ្លើងម្នាក់បាន សម្លាប់មនុស្ស ១០ នាក់ រួមទាំងមន្រ្តី ប៉ូលីសម្នាក់ផងដែរ បន្ទាប់ពីការប្រឈមមុខ ដាក់គ្នាអស់រយៈពេលច្រើនម៉ោង នៅផ្សារលក់គ្រឿង ទេសមួយនៅរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ការបាញ់ប្រហារនេះ កើតឡើងនៅក្នុងទីក្រុង...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានចូលរួមជា មួយសហភាពអឺរ៉ុប និងបណ្ដាប្រទេសដទៃទៀត ក្នុងការដាក់ទណ្ឌកម្មលើការ រំលោភសិទ្ធិមនុស្សរបស់ទីក្រុងប៉េកាំង ប្រឆាំងនឹងជនជាតិ ភាគតិចអ៊ុយហ្គ័រនៅតំបន់ស៊ីនជាំង ដែលជាសកម្មភាពមួយ ដែលទំនងជារឹតបន្តឹង ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងចិន។ មន្ត្រីរដ្ឋាភិបាលចិនពីររូប រួមទាំងលោក Chen Mingguo អនុប្រធានតំបន់ស្វយ័តស៊ីនជាំង ត្រូវបានគេដាក់ទណ្ឌកម្ម ខណៈសហរដ្ឋអាមេរិក...
វ៉ាស៊ីនតោន ៖ ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានលើកឡើងថា សហរដ្ឋអាមេរិក នឹងចូលរួម ជាមួយចិន និងរុស្ស៊ី ឆ្ពោះទៅរកការសម្រេច នៃការរំសាយអាវុធ នុយក្លេអ៊ែររបស់កូរ៉េខាងជើង នេះបើយោងតាមកសរចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។ លោកបានឲ្យដឹងថា “យើង ចង់ធ្វើឱ្យប្រាកដថា យើងកំពុងរួបរួមជាមួយសម្ព័ន្ធមិត្ត របស់យើង ជប៉ុន...
បរទេស ៖ នៅថ្ងៃព្រហស្បតិ៍មួយ ថ្ងៃបន្ទាប់ពីប្រធានាធិបតី អាមេរិក លោក ចូ បៃដិន បានព្រមព្រៀង ជាមួយលក្ខណៈអ្នកសារព័ត៌មាន របស់ប្រធានាធិបតីរុស្ស៊ីថា ជាឃាតករដោយគ្មានព្រលឹង និង បានគំរាមដាក់ទណ្ឌកម្មថ្មីៗជុំវិញ ការចោទប្រកាន់ការជ្រៀត ជ្រែកការបោះឆ្នោតនោះ លោកវ្ល៉ាឌីមៀរ ពូទីន បានស្នើជជែកផ្ទាល់តាមវីដេអូ ជាមួយមេដឹកនាំអាមេរិក ដើម្បីពិភាក្សាអំពីបញ្ហា ទ្វេភាគីនិងសកល។...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានសរសេរថាទីបំផុតការធ្វើតេស្តដែលគ្រប់គ្នាបានទន្ទឹងរងចាំអស់រយៈពេលជាយូរណាស់ មកហើយទៅលើវ៉ាក់សាំង AstraZeneca របស់ Oxford ដោយអាមេរិកនោះ គឺបានទទួលលទ្ធផលល្អខ្លាំងគួរឲ្យពេញចិត្តនិងមានប្រសិទ្ធភាពខ្ពស់។ ប្រភពដដែលបានសរសេរទៀតថាអ្នកស្ម័គ្រចិត្ត សរុបចំនួនជាង៣២ពាន់នាក់ ដែលភាគច្រើនជាពលរដ្ឋជនជាតិអាមេរិកហើយផ្សេងពីនោះគឺប៉េរូនិងឈីលីនោះ បានរកឃើញថាវ៉ាក់សាំងនេះទាំងពីរដូសគឺមានប្រសិទ្ធភាព រហូតទៅដល់ ៧៩ភាគរយក្នុងការបញ្ចប់រោគសញ្ញាកូវីដនិង១០០ភាគរយ ក្នុងការរារាំងមនុស្សចេញពី ការធ្លាក់ខ្លួនឈឺខ្លាំង ដោយសារតែកូវីដហើយគ្មាន ករណីដែលធ្វើឲ្យមានកំណកឈាម ដូចករណីដែលមានបញ្ហានៅក្នុង តំបន់អ៊ឺរ៉ុបកន្លងមកដែរ។...
តេអេរ៉ង់៖ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា គោលនយោបាយដាក់សម្ពាធអតិបរិមា របស់វ៉ាស៊ីនតោនប្រឆាំងនឹងអ៊ីរ៉ង់ គឺជាការបរាជ័យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Khamenei បានឲ្យដឹងនៅក្នុងសារ ចូលឆ្នាំថ្មីរបស់អ៊ីរ៉ង់ថា សត្រូវរបស់អ៊ីរ៉ង់ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានព្យាយាមនាំជនជាតិអ៊ីរ៉ង់ មកលុតជង្គង់ ដែលនេះជាសារចំអកមួយ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ចំពោះការបរាជ័យលើគោលនយោបាយ...