វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ហើយថា ក្រុមហ៊ុន United States Steel Corp នឹងនៅតែស្ថិតក្រោមការ គ្រប់គ្រងរបស់អាមេរិក ទោះបីជាបន្ទាប់ពី “ភាពជាដៃគូដែលបានគ្រោងទុក” ជាមួយក្រុមហ៊ុន Nippon Steel Corp ត្រូវបានបង្កើតឡើងក៏ដោយ។ លោក ត្រាំ...
បរទេស៖ ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីលចំនួន ៣៦៧ នៅឯទីក្រុងនានារបស់អ៊ុយក្រែន នៅពេលយប់ រួមទាំងរដ្ឋធានីគៀវ ក្នុងការវាយប្រហារតាមអាកាសដ៏ធំបំផុត នៃសង្គ្រាមមកទល់ពេលនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ និងជាច្រើននាក់ទៀតរងរបួស ។ មន្ត្រីក្នុងតំបន់បាននិយាយថា អ្នកស្លាប់រួមមានកុមារបីនាក់នៅភាគខាងជើង នៃតំបន់ Zhytomyr ។ យោងតាមសារព័ត៌មាន រ៉យទ័រ...
បរទេស៖ យោងតាមគេហទំព័រ តាមដានការដាច់ចរន្តអគ្គិសនី Downdetector.com បានឱ្យដឹងថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់មហាសេដ្ឋី Elon Musk ត្រូវបានស្តារឡើងវិញយ៉ាងទូលំទូលាយ សម្រាប់អ្នកប្រើប្រាស់ភាគច្រើន បន្ទាប់ពីមានការសេវាដែលប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់ម៉ឺននាក់ នៅសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ ។ លោក Elon Musk បាននិយាយថា លោក “ត្រលប់ទៅចំណាយពេល ២៤ម៉ោង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកបានប្តេជ្ញាថា នឹងដាក់ពន្ធ៥០ភាគរយ លើការនាំចូលទាំងឡាយពីប្លុកអឺរ៉ុប EU ក្នុងគ្រាដែលការជាប់គាំងការចរចា ពាណិជ្ជកម្មនៅបន្តកើតឡើងនៅឡើយ។ យោងតាមរបាយការណ៍ របស់វិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់ឬ IW បានឱ្យដឹងថា សេដ្ឋកិច្ចអាល្លឺម៉ង់អាចបាត់បង់រហូតដល់ ២០០ពាន់លានអឺរ៉ូ នៅចុងឆ្នាំ២០២៨ ប្រសិនបើពន្ធ៥០ភាគរយ នៅតែមានសុពលភាពរហូតដល់ចុងបញ្ចប់ នៃអាណត្តិរបស់ប្រធានាធិបតីអាមេរិក Donald Trump នេះបើយោងតាមរបាយការណ៍...
ការ៉ាកាស៖ រដ្ឋមន្ត្រីមហាផ្ទៃវេណេស៊ុយអេឡា លោក Diosdado Cabello បានឲ្យដឹងថា កិច្ចពិភាក្សារវាងប្រទេសវេណេស៊ុយអេឡា និងសហរដ្ឋអាមេរិក ត្រូវបានបន្ត ហើយកំពុងធ្វើឱ្យមានវឌ្ឍនភាព ក្នុងផលប្រយោជន៍នៃប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងកម្មវិធីទូរទស្សន៍ប្រចាំសប្តាហ៍របស់គាត់ លោក Cabello បានលើកឡើងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រគល់បេសកជនពិសេសលោក Richard...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Wall Street Journal បានរាយការណ៍ថា ប្រធានាធិបតី អាមេរិក Donald Trump បានច្រានចោលការទាមទារ របស់មន្ត្រីសហភាពអឺរ៉ុប ដែលថាការចរចាលើជម្លោះអ៊ុយក្រែន គួរតែនាំឱ្យមានបទឈប់បាញ់ ដោយឥតលក្ខខណ្ឌ។ បន្ទាប់ពីការហៅទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ី លោក...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT មេបញ្ជាការជាន់ខ្ពស់ជើងទឹក អាមេរិកលោក James Kilby ដែលជាប្រធានស្តីទីនៃប្រតិបត្តិការ កងទ័ពជើងទឹក បាននិយាយថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបើកការវាយប្រហារ តាមអាកាសដ៏ធំបំផុត មិនធ្លាប់ មានចេញពីនាវា ផ្ទុកយន្តហោះ ក្នុងអំឡុងពេល ប្រតិបត្តិការនៅក្នុងប្រទេស សូម៉ាលីកាលពីដើមឆ្នាំនេះ ។ នាវាផ្ទុកយន្តហោះចម្បាំង USS Harry...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការបាញ់ប្រហារមួយបានកើតឡើង នៅខាងក្រៅទីស្នាក់ការកណ្តាល របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ហៅកាត់ថា CIA នៅជិតទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍។ ការប្រកាស នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនរបស់សហរដ្ឋអាមេរិកដោយក្នុងនោះ ជនសង្ស័យជានារីវ័យក្មេងម្នាក់ ត្រូវសន្តិសុខឃាត់ខ្លួនយកទៅឃុំខ្លួនរួចហើយផងដែរក្រោយព្យាយាម បាញ់រារាំងរថយន្តរបស់នាងភ្លាម។ ហេតុការណ៍នេះ ត្រូវបានគេរាយការណ៍មកថា បានកើតឡើងនៅម៉ោងប្រហែល ៤ទៀបភ្លឺ នៅពេលដែលសន្តិសុខបានប្រទះឃើញរថយន្តមួយគ្រឿង បើកឆ្ពោះទៅច្រកទ្វារធំ...
បរទេស៖ បន្តិចម្ដងៗ យើងកំពុងសិក្សា បន្ថែមអំពីយន្តហោះចម្បាំង F-47 រួមទាំងលទ្ធភាព ដែលវាអាចក្លាយ ជាយន្តហោះចម្បាំង បំបាំងកាយខ្លាំងបំផុតដែលមិនធ្លាប់មាន។ យោងតាមគេហទំព័រ WARRIOR MAVEN បានឱ្យដឹងថា កាលពីខែមីនា លោកប្រធានាធិបតី Donald Trump បានប្រកាសថា ក្រុមហ៊ុន Boeing នឹងផលិតយន្តហោះចម្បាំងជំនាន់ទីប្រាំមួយ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Marco Rubio បានបញ្ជាក់កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងមិន ចូលរួមក្នុងព្រឹត្តិការណ៍ G20 នាពេលខាងមុខ ដែលរៀបចំដោយអាហ្វ្រិក ខាងត្បូងនោះទេ។ ការសម្រេចចិត្តដែលត្រូវ បានរាយការណ៍ជាលើកដំបូង ដោយប្រព័ន្ធផ្សព្វផ្សាយ កាលពីសប្តាហ៍ មុនកើតឡើងចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង...