សាន់ហ្វ្រាន់ស៊ីស្កូ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ក្រោយពីព្យុះដ៏ខ្លាំងមួយកាលពីយប់ថ្ងៃសៅរ៍ បានបោកបក់កាត់សហគមន៍មួយនៅក្នុងទីក្រុង Cooke រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។ លោក Ray Sappington ស្នងការក្រុង Cooke County បានលើកឡើងថា ក្មេងៗស្ថិតក្នុងចំណោមអ្នកស្លាប់ ដោយបានឲ្យដឹងទៀតថា យ៉ាងហោចណាស់ក៏មានក្មេង ២នាក់បានបាត់ខ្លួនផងដែរ ។...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតី Alexander Lukashenko នៃប្រទេសបេឡារុស បាននិយាយថា ភាពអសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការផ្តល់សេវាឧទ្ធម្ភាគចក្រ ផលិតដោយអាមេរិក ដោយសារតែទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ប្រាកដជាដើរតួក្នុងការធ្លាក់យ៉ាងធ្ងន់ធ្ងរ ដែលបានសម្លាប់មេដឹកនាំប្រទេសនេះ។ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស Hossein...
បរទេស ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនប្រឆាំងនឹង “ការទទួលស្គាល់ជាឯកតោភាគី” នៃរដ្ឋប៉ាឡេស្ទីន ដែលនេះវាគួរ តែសម្រេចបាន តាមរយៈការចរចាការទូត ជំនួសវិញ, នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសន័រវេស អៀរឡង់ និងអេស្បាញ បានប្រកាសកាលពីថ្ងៃពុធថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក គោរពយ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការមិនប្រើប្រាស់កោះតៃវ៉ាន់ ជាឧបករណ៍ ដើម្បីទប់ស្កាត់ប្រទេសចិន ហើយឈប់ប្រកាន់ខ្ជាប់ នូវគោលការណ៍ចិនតែមួយ។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរអំពី “ការអបអរសាទរ” របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ចំពោះមេដឹកនាំថ្មីរបស់តំបន់តៃវ៉ាន់។ អ្វីដែលសហរដ្ឋអាមេរិក បានធ្វើបានបំពានយ៉ាងធ្ងន់ធ្ងរ...
វ៉ាស៊ីនតោន៖ លោក Antony Blinken រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀង នៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា នៅតែអាចធ្វើទៅបាន ប៉ុន្តែលោក បានចោទប្រកាន់ថា ការស្នើឲ្យមានការតាមចាប់ ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) សម្រាប់មេដឹកនាំអ៊ីស្រាអ៊ែល កំពុងរៀបចំការប្រឹងប្រែងឡើងវិញ ។ លោក Blinken កំពុងបើកសក្ខីកម្មរយៈពេល២ថ្ងៃ នៅមុនពេលសភា...
បរទេស៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបាននិយាយថា ខ្លួនមិនអាចទទួលយកបានទេ ដោយសារហេតុផលខាងភស្តុភារ ដើម្បីទទួលយកសំណើរបស់អ៊ីរ៉ង់ សម្រាប់ជំនួយបន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីចុងសប្តាហ៍ដែល បានសម្លាប់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានចូលរួមរំលែកទុក្ខនេះ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សំណើដ៏កម្ររបស់អ៊ីរ៉ង់ ដែលចាត់ទុកសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាសត្រូវចម្បងរបស់ខ្លួន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងពាណិជ្ជកម្មចិន បានប្រកាស កាលពីថ្ងៃចន្ទម្សិលមិញថា ខ្លួនបានសម្រេចចិត្ត ក្នុងការដាក់ក្នុងបញ្ជីខ្មៅ ផ្នែកឧស្សាហកម្ម យោធា របស់ក្រុមហ៊ុន Boeing និងក្រុមហ៊ុន ដែលផលិតរថក្រោះ Abrams និងយន្តហោះ គ្មានមនុស្សបើក Reaper និង Predator ដោយលើកឡើងអំពីផែនការ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងាររដ្ឋាភិបាលមួយបានឲ្យដឹងថា សហរដ្ឋអាមេរិកបានធ្វើការសាកល្បងនុយក្លេអ៊ែរ subcritical កាលពីថ្ងៃអង្គារ ដែលជាលើកទីមួយ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងមួយ ដើម្បីជំរុញការទប់ស្កាត់ប្រឆាំងនឹងប្រទេសដូចជាចិន និងរុស្ស៊ីជាដើម។ យោងតាមរដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិបានឱ្យដឹងថា ការពិសោធន៍លើកទី៣ ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ត្រូវបានអនុវត្តនៅរដ្ឋ Nevada ដើម្បីប្រមូល “ទិន្នន័យសំខាន់ៗ” ទាក់ទងនឹងក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេស។ ទោះបីជាចិន...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួនប្រាំ ដែលមានមូលដ្ឋាន នៅប្រទេសរុស្ស៊ី ដោយចោទប្រកាន់ពួកគេថា បានសម្របសម្រួល ការផ្ទេរមីស៊ីលផ្លោងរបស់កូរ៉េខាងជើង និងអាវុធផ្សេងទៀត សម្រាប់ការប្រើប្រាស់ របស់ទីក្រុងម៉ូស្គូប្រឆាំង នឹងអ៊ុយក្រែន ។ ទណ្ឌកម្មបន្ថែមនេះត្រូវបានប្រកាស ដោយក្រសួងរតនាគារ នៅពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងអំពីទំនាក់ទំនងកាន់ តែស៊ីជម្រៅរបស់រុស្ស៊ី...
ប៉េកាំង៖ មន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក និងចិន បានសម្តែងការព្រួយបារម្ភរបស់ពួកគេ ចំពោះភាគីម្ខាងទៀត នៅក្នុងកិច្ចសន្ទនាលើកដំបូង របស់ពួកគេ ស្តីពីការប្រើប្រាស់ប្រកបដោយសុវត្ថិភាព នៃបញ្ញាសិប្បនិម្មិត ។ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារ ស្តីពីហានិភ័យដែលកំពុងកើតមានទាក់ទងនឹងប្រព័ន្ធ AI កម្រិតខ្ពស់ លោកស្រី Adrienne Watson អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ របស់សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក បានលើកឡើងពីការព្រួយបារម្ភចំពោះការប្រើប្រាស់បច្ចេកវិទ្យាថ្មីខុស...