យូអិន៖ អ្នកនាំពាក្យរបស់អង្គការ សហប្រជាជាតិ បានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភលើការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងចៅក្រម ៤រូបនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ លោក Farhan Haq អ្នកនាំពាក្យរង របស់លោក Guterres បានឲ្យដឹងថា “លោកអគ្គលេខាធិការសម្តែង ការព្រួយបារម្ភយ៉ាងខ្លាំង...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ជាច្រើនបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពនានាថាអ៊ីស្រាអែល បានត្រៀមរៀបចំខ្លួន រួចរាល់ហើយក្នុងការវាយ ប្រហារទៅលើប្រទេសអ៊ីរ៉ង់។ ការព្រួយបារម្ភអំពីការវាយប្រហារ របស់អ៊ីស្រាអែល ដែលកំពុងលេចធ្លាយ និង ជាលទ្ធផលការសងសឹក របស់អ៊ីរ៉ង់បានជំរុញឱ្យសហរដ្ឋអាមេរិក រួចហើយ ក្នុងការអនុញ្ញាតឱ្យកាត់បន្ថយ វត្តមានការទូតរបស់ខ្លួន និងអនុម័តការចាកចេញ របស់សមាជិកគ្រួសារ...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា កិច្ចចរចានុយក្លេអ៊ែរដោយប្រយោលលើកទី៦ រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នឹងប្រព្រឹត្តទៅនៅរដ្ឋធានី Muscat នៃប្រទេសអូម៉ង់ នៅថ្ងៃអាទិត្យសប្ដាហ៍នេះ។ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាដោយប្រយោលចំនួនប្រាំជុំដែលសម្របសម្រួលដោយប្រទេសអូម៉ង់ ដែល ៣លើកនៅទីក្រុង Muscat ប្រទេសអូម៉ង់ និង ២លើកនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ចាប់តាំងពីខែមេសា ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក...
បរទេស៖ បម្រាមគោចរត្រូវបានដាក់ នៅកណ្តាលក្រុង Los Angeles បន្ទាប់ពីមានកុប្បកម្ម និងការលួចប្លន់ជាច្រើនថ្ងៃ ដែលបង្កឡើងដោយការវាយឆ្មក់ បង្ក្រាបទៅលើជនអន្តោប្រវេសន៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងអភិបាលក្រុង Los Angeles គឺលោកស្រី Karen Bass បានប្រកាសកាលពីថ្ងៃអង្គារ ថា...
ឡុងដ៌៖ កិច្ចប្រជុំលើកដំបូងរវាងមហាអំណាចចិន-អាមេរិក ស្ដីពីយន្តការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្មបានចាប់ផ្ដេីមនៅទីនេះនៅទីក្រុងឡុងដ៍។ ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានចូលរួមកិច្ចប្រជុំជាមួយតំណាងសហរដ្ឋអាមេរិក។ ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានចាប់ដៃជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent មុនពេលកិច្ចប្រជុំលើកដំបូងនៃប្រទេសចិន-សហរដ្ឋអាមេរិក។ យន្តការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្មនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស...
បរទេស៖ យោធាអាមេរិកនឹង ដាក់ពង្រាយទាហាន ម៉ារីនប្រមាណ ៧០០ នាក់ជាបណ្ដោះអាសន្នទៅកាន់ទីក្រុង Los Angeles ។ យោធាទាំងនោះអាចមកដល់ នៅពេលយប់ ហើយប្រចាំការរហូត ដល់យ៉ាងហោចណាស់ថ្ងៃពុធ នៅពេលទាហានឆ្មាំជាតិច្រើន ទៀតមកដល់ ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥...
ញូវយ៉កៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកគ្មានចេតនាជួសជុលទំនាក់ទំនង របស់លោកជាមួយមហាសេដ្ឋីលោក Elon Musk នោះទេ ហើយបានបង្ហាញ ពីទំនាក់ទំនង រវាងលោក និង លោក Elon Musk បានបញ្ចប់ហើយ បន្ទាប់ពីការវាយប្រហារគ្នា ទៅវិញទៅមកយ៉ាងក្តៅគគុក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។...
តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានឲ្យដឹងថា សំណើថ្មី របស់សហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀង នុយក្លេអ៊ែរជាមួយទីក្រុងតេអេរ៉ង់ គឺ “ផ្ទុយគ្នា និងមានភាពមិនស្មោះត្រង់” ព្រោះវាមិនបាននិយាយ អំពីការដកទណ្ឌកម្មនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ ថ្លែងនៅក្នុងសម័យប្រជុំសភា ក្នុងទីក្រុងតេអេរ៉ង់...
បរទេស៖ កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសក្នុងសប្តាហ៍នេះ ត្រូវបានគេរំពឹងថានឹងលើកយកជម្លោះថ្មីៗជាបន្តបន្ទាប់ ដែលបានធ្វើឱ្យខូចទំនាក់ទំនង ដែលគំរាមកំហែងដល់ការបញ្ឈប់ជាបណ្តោះអាសន្នដ៏ផុយស្រួយលើពន្ធគយ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងគ្នានៅទីក្រុងហ្សឺណែវកាលពីខែមុនចំពោះការផ្អាករយៈពេល ៩០ថ្ងៃនៃពន្ធ ១០០ភាគរយ បូកនឹងពន្ធភាគច្រើនដែលប្រទេសទាំងពីរបានដាក់លើគ្នាទៅវិញទៅមក នៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើនឡើង ដែលបានបង្កឱ្យមានការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ច។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិក...
ប្រ៊ុចសែល៖ ការសម្រេចចិត្ត របស់រដ្ឋាភិបាល សហរដ្ឋអាមេរិក ក្នុងការដំឡើង ពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមដល់ ៥០ ភាគរយ បានចូលជាធរមាន កាលពីថ្ងៃពុធ ដោយបង្កើនជម្លោះពាណិជ្ជកម្ម ដែលគំរាមកំហែង ដល់ការ ធ្វើឱ្យវិស័យលោហធាតុ របស់សហភាពអឺរ៉ុប ចុះខ្សោយ និងរំខានដល់ការផលិតនៅទូទាំងប្លុក។ ផលិតករអឺរ៉ុប បានព្រមានថា កាតព្វកិច្ចថ្មីដ៏ចោតៗនឹងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ រួមផ្សំនឹងសម្ពាធដែលមានស្រាប់...