ថ្ងៃទី១២ ខែមីនា លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់អាមេរិកបានប្រកាសនៅក្រុងម៉ានីល រដ្ឋធានីប្រទេសហ្វីលីពីនថា អាមេរិកនឹ ងផ្តល់ជំនួយដល់ហ្វីលីពីន ក្នុងការបង្កើតរោងចក្រវត្ថុ ពាក់កណ្ដាលចម្លង (semiconductor) ឱ្យកើនឡើងទ្វេដង ដើម្បីចៀសវាងកុំឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ បន្ទះឈីបនៅលើពិភពលោក ទាំងមូល“មានភាព ប្រមូលផ្តុំពេក” ។ ពេលមុននេះ លោកស្រីធ្លាប់ប្រកាសថា ក្រុមហ៊ុនអាមេរិកនឹង បណ្តាក់ទុន...
តូក្យូ៖ ក្រុមហ៊ុន Nippon Steel Corp. បានឲ្យដឹងថា ខ្លួនបានប្តេជ្ញាចិត្ត ចំពោះផែនការ ១៤,១ ពាន់លានដុល្លាររបស់ខ្លួនក្នុងការទិញយកក្រុមហ៊ុន United States Steel Corp បន្ទាប់ពីប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន បានសម្តែងការប្រឆាំង ចំពោះផែនការទិញយកនេះ។ ក្រុមហ៊ុន Nippon...
ប៉េកាំង៖ ប្រទេសចិន បានអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការគាបសង្កត់មិនសមហេតុផល លើក្រុមហ៊ុនមកពីប្រទេសផ្សេងៗ បន្ទាប់ពីច្បាប់របស់សហរដ្ឋអាមេរិក ផ្តោតលើកម្មវិធីវីដេអូខ្លី TikTok របស់ប្រទេសចិន ។ លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ភាគីសហរដ្ឋអាមេរិកគួរតែគោរពយ៉ាងស្មោះស្ម័គ្រ ចំពោះសេដ្ឋកិច្ចទីផ្សារ និងគោលការណ៍នៃការប្រកួតប្រជែង ដោយយុត្តិធម៌ ហើយផ្តល់នូវបរិយាកាសបើកចំហ យុត្តិធម៌ និងគ្មានការរើសអើង សម្រាប់សហគ្រាសមកពីគ្រប់ប្រទេសទាំងអស់។...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសម្តែងការងឿងឆ្ងល់ថា អតីតសមភាគីអាមេរិករបស់លោក នឹងអាចទទួលបានអាណត្តិមួយទៀតនៅសេតវិមាន នៅពេលត្រូវបានសួរថាតើ នរណាអាចមានសក្តានុពលក្នុងការសម្របសម្រួល កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Macron បានហៅទីក្រុងមូស្គូថា “សត្រូវ” ប៉ុន្តែឈប់ប្រកាសថាវាជា...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយអ្នកកាសែត Dmitry Kiselyov ដែលគ្រោងនឹងចាក់ផ្សាយដោយទូរទស្សន៍ Russia 1 TV និង RIA Novosti នៅថ្ងៃពុធថា ប្រសិនបើសហរដ្ឋអាមេរិក បន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញនោះ , នោះរុស្ស៊ីអាចនឹងពិចារណាធ្វើដូចគ្នានេះដែរ។ យោងតាមសារព័ត៌មាន...
វ៉ាស៊ីនតោន ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងពិចារណាអនុញ្ញាត ឱ្យនាវាចម្បាំង របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក ធ្វើការជួសជុលយ៉ាង ទូលំទូលាយនៅឯកន្លែង ផលិតកប៉ាល់ឯកជន ដែលអនុញ្ញាតឱ្យនាវាទាំងនោះអាចស្នាក់នៅ បានយូរនៅក្នុងដែនទឹករបស់ប្រទេសជប៉ុន ដោយមិនចាំបាច់ត្រឡប់ទៅប្រទេសវិញ សម្រាប់ការថែទាំ។ បញ្ហានេះត្រូវបានគេរំពឹងថា នឹងត្រូវបានពិភាក្សានៅពេល ដែលនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក...
វ៉ាស៊ីនតោន៖ កងកម្លាំងសហរដ្ឋអាមេរិក បានលុបចោលការហាមប្រាមការហោះហើរ ទូទាំងពិភពលោកលើយន្តហោះយោធា Osprey របស់ខ្លួន បន្ទាប់ពីការធ្លាក់យ៉ាងធ្ងន់ធ្ងរ នៅលើកោះភាគនិរតី នៃប្រទេសជប៉ុន កាលពីខែវិច្ឆិកា ប៉ុន្តែបានបញ្ឈប់ការផ្ដល់ព័ត៌មានលម្អិតអំពីមូលហេតុនៃគ្រោះថ្នាក់នេះ។ បញ្ជាការប្រព័ន្ធអាកាស របស់កងទ័ពជើងទឹកអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ខ្លួនកំពុង “ចេញការបោសសំអាតជើងហោះហើរ” សម្រាប់យន្តហោះ ដែលមានការលំអៀង ដោយថា ការសម្រេចចិត្តនេះគឺផ្អែកលើ “វិធីសាស្រ្តដ៏ហ្មត់ចត់ និងជំរុញដោយទិន្នន័យ...
បរទេស៖ យន្តហោះចម្បាំង F-35A ដែលផលិតដោយសហរដ្ឋអាមេរិក ត្រូវបានបញ្ជាក់ថា អាចផ្ទុកគ្រាប់បែក B61-12 ក្លាយជាយន្តហោះជំនាន់ទី ៥ ដែលមិនធ្លាប់មានពីមុនមក ដែលបានផ្តល់ភ្លើងខៀវឱ្យផ្ទុកអាវុធនុយក្លេអ៊ែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រដោយអ្នកនាំពាក្យការិយាល័យកម្មវិធីរួម F-35 លោក Russ Goemaere...
ប៉េកាំង៖ នៅថ្ងៃព្រហស្បតិ៍នេះ លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានរិះគន់ទៅលើសហរដ្ឋអាមេរិក និងបានកើតសរសើរភាពជាដៃគូ របស់ប្រទេសលោកជាមួយនឹងរុស្ស៊ី ទៅវិញ ការថ្លែងបែបបនេះបានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មានដ៏ធំមួយ ដែលលោកបានហៅសង្គ្រាមនៅតំបន់ហ្គាហ្សា ថា ជា “រឿងអាម៉ាស់សម្រាប់អរិយធម៌” ។ លោក វ៉ាង បានរិះគន់នូវអ្វីដែលលោកហៅថា ជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ថា...
ការ៉ាកាស៖ វ៉េណេស៊ុយអេឡា បានថ្កោលទោសរដ្ឋាភិបាល សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ សម្រាប់ការរក្សាការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសអាមេរិកខាងត្បូងមួយនេះ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសវ៉េណេស៊ុយអេឡា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេតវិមាន “បានជ្រើសរើសបន្តអនុវត្តអំពើ ភេរវកម្មសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈវិធានការជាង ៩៣០ ប្រឆាំងនឹងប្រទេសរបស់យើង” ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានសម្រេចចិត្តកាលពីថ្ងៃអង្គារ ដើម្បីបន្តបទបញ្ជាប្រតិបត្តិលេខ...