ព័ត៌មានជាតិ
អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ៖ មូលដ្ឋានយោធាចិននៅកម្ពុជាអាចនឹងបំផ្លាញអធិបតេយ្យភាពរបស់កម្ពុជា
ភ្នំពេញ ៖ លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងរដ្ឋបាលលោកចូ បៃឌិន ប្រធានាធិបតីអាមេរិកថ្មីក្នុងការកាន់តំណែងជាង៤ខែមកនេះ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងបានសម្តែងក្តីបារម្ភរបស់ខ្លួនចំពោះវត្តមានមូលដ្ឋានយោធារបស់សាធារណរដ្ឋប្រជាមានិតចិនណាមួយនៅកម្ពុជា ។ ដោយលោកស្រីអះអាងថា អាចនឹងបំផ្លាញអធិបតេយ្យភាពរបស់កម្ពុជា ហើយក៏គំរាមកំហែងសន្តិសុខតំបន់ ជាពិសេសប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងរវាងអាមេរិក-កម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ។ លោកស្រីបានបំពេញទស្សនកិច្ចនៅកម្ពុជាត្រឹមរយៈពេលខ្លីពោលត្រឹមមួយថ្ងៃ នាថ្ងៃ១ មិថុនា ។...