បរទេស៖ មន្ត្រីការទូតជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅ ថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក នឹងលែងមើលឃើញកោះតៃវ៉ាន់ ជាបញ្ហាមួយក្នុងចំណោមមិត្តភាព ជាមួយប្រទេសចិន ប៉ុន្តែមើលឃើញថា ជាឱកាសមួយក្នុងការលើក កម្ពស់តំបន់ឥណ្ឌា-ប៉ាស៊ីហ្វិកឲ្យមានភាពសេរីនិងបើកចំហ។ ដូចទៅនឹងប្រទេសភាគច្រើនដែរ សហរដ្ឋអាមេរិក មិនមានចំណងមិត្តភាពការទូតផ្លូវការ ជាមួយកោះលទ្ធិប្រជាធិបតេយ្យដែលចិនអះអាងកម្មសិទ្ធិទេ ប៉ុន្តែវាជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុតរបស់តៃវ៉ាន់ ដែលជាហេតុធ្វើឲ្យចិនខឹង ហើយរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន...
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានលោក Jake Sullivan បានលើកឡើងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងស្វែងរកការទាក់ទងជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅក្នុងប៉ុន្មានខែខាងមុខនេះ ក្នុងកិច្ចប្រជុំក្រៅផ្លូវការ G20។ លោកបានឲ្យដឹងនៅក្នុងសន្និសីទសន្និសីទមួយអំពីសប្តាហ៍ដែលទើបតែបញ្ចប់ទស្សនកិច្ចរបស់លោក ចូ បៃដិន នៅអឺរ៉ុបថា “យើងមិនមានផែនការជាក់លាក់ណាមួយនៅពេលនេះទេ ប៉ុន្តែខ្ញុំនឹងកត់សម្គាល់ថា មេដឹកនាំទាំងពីរទំនងជានឹងស្ថិតនៅក្នុងកិច្ចប្រជុំ G-20...
វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានចុះផ្សាយនៅថ្ងៃពុធនេះថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានបញ្ជាក់ពីសារៈសំខាន់នៃចំណងទាក់ទងសេដ្ឋកិច្ចទ្វេភាគី បន្ទាប់ពីកិច្ចពិភាក្សាជាវីដេអូរវាងឧបនាយករដ្ឋមន្រ្តីចិនលោកលីវ ហេ និងរដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen ។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានឲ្យដឹងថា“ ភាគីទាំងពីរជឿជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងសហរដ្ឋអាមេរិក មានសារៈសំខាន់ណាស់” ដោយបន្ថែមថា អ្នកទាំងពីរមានការផ្លាស់ប្តូរគ្នាយ៉ាងទូលំទូលាយលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ នៅក្នុងនោះដែរ ទីភ្នាក់ងារព័ត៌មានចិន...
លើកដំបូង មានបទវិចារណកថាមួយ លើទំព័រកាសែត ដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅហុងកុង ដែលបទវិចារណកថាមួយនេះ ត្រូវបានគេដឹងថា ជាសំឡេងផ្លូវការរបស់អាជ្ញាធរ ប៉េកាំង ចេញផ្សាយនៅលើដែនដីហុងកុង ដោយបានបរិយាយថា ចិនបានត្រៀមលក្ខណៈសម្បត្តិ យ៉ាងគ្រប់គ្រាន់ មានភាពសុក្រឹត្យបំផុត លើវិស័យយោធា ការពារជាតិ ក្នុងករណីដែលពួកប្រទេស មានការពាក់ព័ន្ធ( Claimant States) នៅមានទោះបីសកម្មភាពណាមួយក្នុងការបង្កហេតុ...
វ៉ាស៊ីនតោន៖ លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលជាប្រទេសមាន សេដ្ឋកិច្ចធំជាងគេទាំងពីរ នឹងមានសារៈសំខាន់ សម្រាប់ការងើបឡើងវិញជាសកលលឿន ជាងមុនពីជំងឺរាតត្បាតកូវីដ-១៩ ។ បន្ទាប់ពីកិច្ចប្រជុំរបស់ គណៈកម្មាធិការរូបិយវត្ថុនិងហិរញ្ញវត្ថុអន្តរជាតិ (IMFC) ដែលជាស្ថាប័នកំណត់គោលនយោបាយរបស់ IMF លោកស្រីបានឲ្យដឹងថា...
វ៉ាស៊ីនតោន៖ តាមការលើកឡើង របស់អ្នកជំនាញបានឲ្យដឹងថា សហរដ្ឋអាមេរិក និងចិន ចាំបាច់ត្រូវបន្តលេងប៉េងប៉ុងជាមួយគ្នា ហើយវិនិយោគបន្ថែមទៀត លើគ្រឹះនៃទំនាក់ទំនងទ្វេភាគី ដែលអាចកើតមាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ និយាយអំពី“ ការទូតប៉េងប៉ុង” ដែលបានជួយបំបែកផ្ទាំងទឹកកក នៃទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកហើយបានចាត់ទុកវាជា“ របកគំឃើញដ៏មានឥទ្ធិពលមួយនៅដើមទសវត្ស ១៩៧០” លោក Daniel B. Wright...
ភ្នំពេញ៖ អ្នកតាមដាន ភូមិសាស្ត្រនយោបាយអន្តរជាតិ បានលេីកឡេីងថា វិបត្តិនៅមីយ៉ាន់ម៉ា កេីតឡេីងដោយសារទំនាស់ផ្ទៃក្នុង ហេីយនឹង ធ្លាក់ចូលក្នុងសង្រ្គាម ពាណិជ្ជកម្ម ចិន -អាមេរិក ជាពិសេសនោះគ្មានអ្នក ណាដោះស្រាយ បានក្រៅពីចិននិងអាមេរិក នោះទេ។ លោក ហេង វ៉ាន់ដា ប្រធានវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ បានលេីកឡេីងថា វិបត្តិនៅមីយ៉ាន់ម៉ា! មូលហេតុ៖...