ព័ត៌មានអន្តរជាតិ
រដ្ឋមន្រ្តីបរទេសអាមេរិក ចោទរុស្ស៊ីថា កំពុងពិចារណាវាយប្រហារដោយប្រើអាវុធគីមី
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានអះអាងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីកំពុងរៀបចំដើម្បីបើកការឈ្លានពានអ៊ុយក្រែននៅក្នុង “ថ្ងៃខាងមុខនេះ” ហើយកំពុងរៀបចំផែនការវាយប្រហារទង់ជាតិពិតប្រាកដ ឬក្លែងក្លាយ ប្រហែលជាសូម្បីតែប្រើប្រាស់អាវុធគីមីថែមទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងក្រុមប្រឹក្សាសន្តិសុខ លោក Blinken បានអះអាងថា រុស្ស៊ីមាន...