ព័ត៌មានអន្តរជាតិ
អាមេរិកនិងថៃ ធ្វើសមយុទ្ធហ្វឹកហាត់ នៅដែនសមុទ្រ
បរទេស៖ ទ័ពជើងទឹកសហរដ្ឋអាមេរិក និងទ័ពជើងទឹកថៃ តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានប្រារព្ធធ្វើសមយុទ្ធហ្វឹកហាត់ដែន សមុទ្រប្រចាំឆ្នាំមួយ ដើម្បីពង្រឹងកិច្ចការងារនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់ប្រទេសទាំងពីរ។ សមយុទ្ធត្រៀមលក្ខណៈនិងហ្វឹកហាត់បណ្ដុះបណ្ដាលសហប្រតិបត្តិការប្រចាំឆ្នាំលើកទី២៧នេះ ត្រូវបានប្រារព្ធធ្វើឡើង កាលពីសប្ដាហ៍មុន នៅឈូងសមុទ្រថៃ ជាសមយុទ្ធគ្មានការទំនាក់ទំនងគ្នាផ្ទាល់ ដើម្បីកាត់បន្ថយហានិភ័យនៃជម្ងឺកូវីដ១៩។ នៅក្នុងអំឡុងពិធីមួយ លោក Anurak P មេបញ្ជាការកងអនុសេនាធំកងនាវាចម្បាំងលេខ២របស់ទ័ពជើងទឹកថៃ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការរាតត្បាតនៃជម្ងឺកូវីដ១៩...