ព័ត៌មានអន្តរជាតិ
អាមេរិក និងប្រទេស G7 ពិភាក្សាគ្នារឿងរឹបអូសទ្រព្យសម្បត្តិ ៣០០ ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរុស្ស៊ី
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយប្រទេស G7 ផ្សេងទៀតអំពីមធ្យោបាយដ៏មានសក្តានុពលក្នុងការរឹបអូសយកមូលនិធិអធិបតេយ្យភាពរបស់រុស្ស៊ីដែលបង្កក។ ការអត្ថាធិប្បាយរបស់លោក Matthew Miller បានកើតឡើងភ្លាមៗបន្ទាប់ពីក្រុមប្រឹក្សាអឺរ៉ុបបានអនុម័តវិធានការដែលអាចអនុញ្ញាតឱ្យការប្រាក់ដែលរកបានដោយទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ត្រូវបានរឹបអូសហើយបញ្ជូនទៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានរារាំងទ្រព្យសម្បត្តិប្រមាណ ៣០០...