ព័ត៌មានអន្តរជាតិ
ទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក នៅអាស៊ី ផ្ដោតលើការការពារច្បាប់អន្ដរជាតិ នៅសមុទ្រចិនខាងត្បូង និងពង្រឹងឥទ្ធិពលរបស់ខ្លួន
វ៉ាស៊ីនតោន៖ មន្រ្តីសេតវិមានជាន់ខ្ពស់ម្នាក់បានឲ្យដឹងថា អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងផ្តោតលើការការពារច្បាប់អន្តរជាតិ នៅសមុទ្រចិនខាងត្បូង ការពង្រឹងភាពជាអ្នកដឹកនាំរបស់អាមេរិក នៅក្នុងតំបន់ និងការពង្រីកកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខក្នុងអំឡុងពេលដំណើររបស់នាងទៅកាន់ប្រទេសវៀតណាម និងសិង្ហបុរី។ ដំណើរទស្សនកិច្ចនេះ គឺជាលើកដំបូងរបស់លោកស្រី ហារីស ទៅកាន់តំបន់នេះ ដែលធ្វើឱ្យលោកស្រី ក្លាយជាអនុប្រធានាធិបតីអាមេរិកតែម្នាក់គត់ ដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាម ហើយមានគោលបំណងប្រមូលផ្តុំការគាំទ្រពីអន្តរជាតិ ដើម្បីទប់ទល់នឹងឥទ្ធិពលពិភពលោក ដែលកំពុងកើនឡើងរបស់ចិន។ មន្ត្រីទាំងនោះបានលើកឡើងថា...