បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយជាថ្មីម្ដងទៀត ដោយវាយប្រហារដ៏ធំបំផុតចំនួនបីរបស់លោក នោះគឺដែកថែបបរទេស អាលុយមីញ៉ូមបរទេស និងទៅលើប្រទេសកាណាដា។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ នៅថ្ងៃពុធនឹងអនុវត្តពន្ធ ២៥ភាគរយ តម្លើងពន្ធយ៉ាងមានប្រសិទ្ធភាពលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអាមេរិកនិងអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចចរចានៅប្រទេសអារ៉ាប៊ីសាអូឌីត ថាសហរដ្ឋអាមេរិកនឹងចាប់ផ្តើមជំនួយផ្នែកយោធា និងចារកម្មដល់អ៊ុយក្រែនឡើងវិញ។ ក្នុងពេលជាមួយគ្នានេះ ភាគីទាំងពីរក៏បានយល់ព្រមលើ បទឈប់បាញ់ជាបន្ទាន់ និងបណ្តោះអាសន្នរយៈពេល ៣០ថ្ងៃមួយផងដែរ ជាមួយប្រទេសរុស្ស៊ី។ក្នុងនោះគេជឿជាក់ថារដ្ឋាភិបាលក្រុងគៀវ ក៏បានយល់ព្រមក្នុងការបញ្ចប់កិច្ចព្រមព្រៀងទូលំទូលាយមួយ ស្តីពីធនធានសំខាន់ៗរបស់អ៊ុយក្រែន ជាមួយទីក្រុងវ៉ាស៊ីនតោន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សេចក្តីថ្លែងការណ៍រួមបានសរសេរថា អ៊ុយក្រែនបានសម្តែងការត្រៀមខ្លួន ដើម្បីទទួលយកសំណើរបស់សហរដ្ឋអាមេរិក ដើម្បីអនុម័តបទឈប់បាញ់បណ្តោះអាសន្នរយៈពេល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា គណៈប្រតិភូអាមេរិកនឹងជួប ជាមួយសមភាគីរុស្ស៊ីថ្ងៃនេះ ឬថ្ងៃស្អែក(ថ្ងៃទី ១១-១២ ខែមីនា)។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពី ការបញ្ចប់នៃការចរចារវាងគណៈប្រតិភូអាមេរិក និងអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងអំឡុងពេលដែលទីក្រុងគៀវបានយល់ព្រម លើបទឈប់បាញ់រយៈពេល៣០ថ្ងៃ ហើយទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញា បន្តការចែករំលែកព័ត៌មានសម្ងាត់ ជាមួយអ៊ុយក្រែនឡើងវិញផងដែរ។ លោក Trump...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បានប្រកាសថា លោកនឹងធ្វើការទំនាក់ទំនងជាមួយ សមភាគីរុស្ស៊ីនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពិភាក្សាអំពីច្រកចេញដ៏មានសក្តានុពល ចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែន។ មន្ត្រីរូបនេះបានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីការចរចាជាមួយគណៈប្រតិភូអ៊ុយក្រែន ដែលត្រូវបានគេរាយការណ៍ថា បានយល់ព្រមចំពោះសំណើរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់បទឈប់បាញ់បណ្តោះអាសន្ន។ នៅក្នុងសន្និសីទកាសែតជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio នៅទីក្រុង...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់លោក Esmaeil Baghaei បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់អង្គការក្រៅរដ្ឋាភិបាល ដើម្បីជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសផ្សេងទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Baghaei បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ នៅពេលដែលត្រូវបានស្នើ សុំឱ្យធ្វើអត្ថាធិប្បាយលើសេចក្តីប្រកាស អំពីការបង្កកមូលនិធិ របស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។ លោក...
បរទេស៖ កប៉ាល់ដឹកទំនិញមួយគ្រឿងបានបុកកប៉ាល់ដឹកប្រេងយន្តហោះ សម្រាប់យោធាអាមេរិក នៅឯភាគខាងកើតប្រទេសអង់គ្លេស កាលពីថ្ងៃចន្ទ ដោយបានធ្វើឱ្យកប៉ាល់ទាំងពីរបានឆេះ និងធ្លាយប្រេងឥន្ធនៈហូរចូលទៅក្នុងសមុទ្រខាងជើង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា មនុស្សទាំងអស់ លើកលែងតែនាវិកម្នាក់ ក្នុងចំណោមនាវិក ៣៧នាក់ នៃកប៉ាល់ទាំងពីរ ត្រូវបានជួយសង្គ្រោះយកមកច្រាំងដោយសុវត្ថិភាព។ ម្ចាស់នាវា Ernst Russ...
តូក្យូ៖ រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន លោក Yoji Muto បានជួបជាមួយសមភាគីអាមេរិក ដើម្បីស្វែងរកការលើកលែងពីពន្ធថ្មី ដែលប្រធានាធិបតីអាមេរិក លោកគ្រោងនឹងដាក់លើដែកថែប យានយន្ត និងការនាំចូលផ្សេងទៀត ប៉ុន្តែលោកមិនបានផ្ដល់ការធានាណាមួយ ពីពួកគេថា ប្រទេសជប៉ុន នឹងត្រូវបានប្រព្រឹត្តខុសពីនេះទេ ។ លោក Muto បានធ្វើកិច្ចពិភាក្សា ដាច់ដោយឡែកជាមួយតំណាង ពាណិជ្ជកម្មអាមេរិកលោក Jamieson...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រេសិតពិសេសអាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បាននិយាយថា មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានសុំទោសប្រធានាធិបតី អាមេរិក Donald Trump រួចរាល់ហើយជុំវិញ ហេតុការណ៍ប៉ះពាក្យសំដីគ្នា នៅអគារសេតវិមាន កាលពីលើកមុន។...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់យ៉ាងច្បាស់ ទៅកាន់ជំនួយការរបស់គាត់ថា លោក Vladimir Zelensky គួរតែរៀបចំការបោះឆ្នោតឡើងវិញ ហើយលាលែងពីតំណែង ជាមេដឹកនាំអ៊ុយក្រែន។ របាយការណ៍នេះកើតឡើង មុនការចរចារ រវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងប្រធានបុគ្គលិករបស់ Zelensky នៅទីក្រុង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីកាសែត South China Morning Post (SCMP) បានរាយការណ៍ កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពការទូតថា ប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីចិន Xi Jinping អាចជួបប្រជុំគ្នា នៅដើមខែមេសា...