ត្រូវតែយកដែនកោះ Greenland ឱ្យបាន រង់ចាំការសម្រេច កិច្ចព្រមព្រៀងស្តីពីរ៉ែ រវាងអាមេរិកនិងអ៊ុយក្រែន បន្តដំឡើងពន្ធគយលើ ផលិតផលប្រទេសដទៃ ។ ល ។ លោកត្រាំ ប្រធានាធិបតី អាមេរិកបានលើកឡើងអំពី “សមិទ្ធផលនយោបាយ”របស់ខ្លួន ដោយមោទនភាព ក្នុងកិច្ចប្រជុំរដ្ឋសភា ប៉ុន្តែអ្នកផ្តល់បទ សម្ភាសន៍ ទូទាំងពិភពលោកមិនយល់ ឃើញបែបនេះទេ ។...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា អ៊ុយក្រែន ត្រៀមខ្លួនជាស្រេច ដើម្បីត្រលប់ទៅការចរចា ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ក្នុងការដេញថ្លៃសន្តិភាពនៅក្នុងប្រទេស ដែលហែកហួរដោយសង្រ្គាម ប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ះទង្គិចពាក្យសម្ដីគ្នានៅការិយាល័យ Oval របស់លោកជាមួយលោក វូឡូឌីមៀ ហ្សេឡិនស្គី ។ ថ្លែងទៅកាន់សម័យប្រជុំរួមគ្នា នៃសភាជាលើកដំបូងក្នុងអាណត្តិទីពីរ...
បរទេស៖ ពាក្យសម្តីរបស់មេដឹកនាំចិន និងមេដឹកនាំអាមេរិក បានកើតឡើងត្រឹមតែមួយម៉ោងដាច់ពីគ្នាក្នុងសប្តាហ៍នេះ ដែលជាសុន្ទរកថាសំខាន់ៗចំនួនពីរដោយមេដឹកនាំ ដ៏មានឥទ្ធិពល បំផុត របស់ពិភពលោកពីររូប ដែលបាននិយាយ នៅជ្រុង ម្ខាងម្នាក់ នៃភពផែនដី។ ជាមួយគ្នានោះ មេដឹកនាំទាំងពីរបង្ហាញ ពីវិធីសាស្រ្តផ្សេងៗ គ្នាដែលមហាអំណាចក្នុងសតវត្សរ៍ទី ២១ របស់ពិភពលោកកំពុងអនុវត្ត ដើម្បីសម្រេចបាននូវមហិច្ឆតាជាតិរៀងៗខ្លួន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦...
បរទេស៖ ប្រធានាធិបតីប៉ាណាម៉ាលោក José Raúl Mulino កាលពីថ្ងៃពុធបានចោទប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ពីការនិយាយកុហកនៅពេលគាត់ បាននិយាយនៅក្នុងសុន្ទរកថា ទៅកាន់សភាថា រដ្ឋបាលរបស់លោកកំពុង “ទាមទារយក” ព្រែកជីកប៉ាណាម៉ាមកវិញ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិក Donald Trump កំពុងស្វែងរកលទ្ធភាព ក្នុងការពង្រីកកិច្ចព្រមព្រៀងថ្មី ទៅលើរ៉ែកម្ររបស់អ៊ុយក្រែន ឲ្យកាន់តែធំជាងនេះ។ ព័ត៌មាននេះត្រូវបានដកស្រង់ ចេញ ពីសារព័ត៌មាន CBS នៅថ្ងៃពុធម្សិលមិញពោលគឺ នៅត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកិច្ចពិភាក្សាគ្នាដ៏គួរឲ្យភ្ញាក់ផ្អើល រវាងមេដឹកនាំអាមេរិក និងអ៊ុយក្រែន បែរក្លាយទៅជាហេតុការណ៍...
ម៉ិកស៊ិកៈ ប្រធានាធិបតីម៉ិចស៊ិកលោកស្រី Claudia Sheinbaum កាលពីថ្ងៃអង្គារបានជំរុញ ប្រជាជនម៉ិកស៊ិក រួមទាំងអ្នកនៅក្នុងសហរដ្ឋអាមេរិក ឱ្យរួបរួមគ្នាប្រឆាំងនឹងពន្ធ ២៥ ភាគរយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ លើការនាំចេញរបស់ប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Sheinbaum បានឲ្យដឹង ពីវិមានជាតិម៉ិកស៊ិកថា “ខ្ញុំអំពាវនាវឱ្យប្រជាជនម៉ិកស៊ិកទាំងអស់ឈរជាមួយគ្នា។ នេះគឺជាពេលវេលាដើម្បីការពារ...
ទីក្រុងម៉ិកស៊ិកៈ សហព័ន្ធនិយោជកនៃសាធារណរដ្ឋម៉ិចស៊ិក (Coparmex) បានឲ្យដឹងថា ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការយកពន្ធលើ ផលិតផលពីប្រទេសកាណាដា និងម៉ិកស៊ិក តំណាងឱ្យ “ការថយក្រោយ” ក្នុងទំនាក់ទំនងពាណិជ្ជកម្ម ខណៈដែលពន្ធគយ ចូលជាធរមាន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមធុរកិច្ចបាននិយាយថា វិធានការនេះ ផ្ទុយនឹងគោលការណ៍ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់រវាងប្រទេសទាំងបី នៅអាមេរិកខាងជើង កិច្ចព្រមព្រៀង សហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជំនួយគោលនយោបាយ ការបរទេស របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លោក Yury Ushakov បាននិយាយថា រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូបានសម្រេចចិត្ត ធ្វើកិច្ចចរចាដាច់ដោយឡែក ពីគ្នាផ្តោតលើប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលការចរចាកម្រិត ខ្ពស់កាលពីខែមុន នៅទីក្រុងរីយ៉ាដ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងប៉េកាំងបានតម្លើងពន្ធរហូតដល់ ១៥ភាគរយ លើទំនិញម្ហូបអាហារផ្សេងៗ ដែលនាំចូលពីសហរដ្ឋអាមេរិក និងពង្រីកការគ្រប់គ្រងលើការ ធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាមេរិក។ ប្រភពដដែលបានសរសេរទៀតថា ចំណាត់ការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹង ការតម្លើងពន្ធចុងក្រោយរបស់ ទីក្រុងវ៉ាស៊ីនតោនលើទំនិញចិន។ កាលពីថ្ងៃអង្គារ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសពន្ធចំនួន ១៥ភាគរយទៅ លើការនាំចូលសាច់មាន់ ស្រូវសាលី ពោត និងកប្បាសពីសហរដ្ឋអាមេរិក ព្រមទាំងពន្ធ ១០ភាគរយទៅលើអង្ករអាមេរិក...
បរទេស៖ ប្រទេសចិនបានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួននឹងដាក់ពន្ធបន្ថែមរហូតដល់ ១៥ភាគរយ លើការនាំចូលផលិតផលកសិកម្មសំខាន់ៗ របស់សហរដ្ឋអាមេរិក រួមទាំងសាច់មាន់ សាច់ជ្រូក សណ្តែក និងសាច់គោ ព្រមទាំងពង្រីកការគ្រប់គ្រងលើការ ធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាមេរិកផងដែរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ពន្ធដែលប្រកាសដោយក្រសួងពាណិជ្ជកម្មចិន គឺនឹងចូលជាធរមានចាប់ពីថ្ងៃទី១០ ខែមីនា។ ពួកគេធ្វើតាមបញ្ជារបស់ប្រធានាធិបតីអាមេរិក...