Breaking: ការផ្ទុះយ៉ាងខ្លាំង បានលាន់ឮកក្រើក នៅកណ្តាលក្រុងគៀវ ហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Update: ការវាយប្រហារ នៅទូទាំងប្រទេស អ៊ុយក្រែន ខណៈដែលមនុស្សរាប់សិបនាក់ ស្លាប់នៅក្នុង ការឈ្លានពាន របស់រុស្ស៊ី, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី បានសង្កត់យ៉ាងជ្រៅទៅ ក្នុងប្រទេសអ៊ុយក្រែន ខណៈដែលការប្រយុទ្ធដ៏ប្រល័យបានឈានដល់ជាយក្រុង Kyiv ហើយលោកខាងលិច បានឆ្លើយតប ជាមួយនឹងការដាក់ទណ្ឌកម្ម។ មីស៊ីល និងគ្រាប់ផ្លោងរបស់រុស្ស៊ី...
Breaking: អង្គការជំនួយមនុស្សធម៌អ.ស.ប. លើកឡើងថា ការកើនឡើងនៃអរិភាព កំពុងគំរាមកំហែង ដល់សុវត្ថិភាពរបស់គ្រួសារ រាប់ម៉ឺននាក់ អ៊ុយក្រែន, នេះបើតាម twitter របស់ UNOCHA (United Nations Office for the Coordination of Humanitarian Affairs) នៅមុននេះបន្តិច។...
Breaking: អស់រយៈពេលជាច្រើនខែ សេតវិមាន ចេញផ្សាយការរកឃើញរបស់ខ្លួន ម្តងហើយម្តងទៀត អំពីផែនការរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងការវាយប្រហារ អ៊ុយក្រែន។ ថាតើយុទ្ធនាការនេះ ទទួលបានជោគជ័យនឹងត្រូវពិភាក្ សាសម្រាប់ឆ្នាំខាងមុខ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន អាមេរិកាំង អេភី នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
បរទេស៖ សហរដ្ឋអាមេរិក បានសម្រេចចិត្តក្នុងការចល័តយន្តហោះចម្បាំង ចំនួន៦គ្រឿងរបស់ខ្លួន ទៅកាន់តំបន់សមុទ្រប៉ាល់តិក និងសមុទ្រខ្មៅទាំងយប់ ដើម្បីអាចគាំទ្រ ទៅដល់សមត្ថភាពការពាររបស់ណាតូ ប្រឈមមុខទៅនឹងការលុកលុយ ពីសំណាក់ប្រទេសរុស្សី។ យន្តហោះចម្បាំង F-35 Lightning II ត្រូវបានបញ្ជូនឲ្យទៅចូលរួមកងកម្លាំង34th Fighter Squadron ពីមូលដ្ឋានទ័ពអាកាស Spangdahlem ប្រទេសអាល្លឺម៉ង់ ត្រូវបានបញ្ជូន ទៅកាន់គោលដៅ...
Update: ទាហានអ៊ុយក្រែនជាង ៤០ នាក់ ជនស៊ីវិលប្រហែល ១០ នាក់ ត្រូវបានសម្លាប់៖ ប្រធានាធិបតី, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីនឹងផ្តល់ “ការឆ្លើយតបយ៉ាងខ្លាំង” ចំពោះទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក “មិនចាំបាច់ស៊ីមេទ្រី” ប៉ុន្តែ “រសើប” ដល់ទីក្រុងវ៉ាស៊ីនតោន។ បន្ទាប់ពីការទទួលស្គាល់របស់ទីក្រុងម៉ូស្គូ ចំពោះ “សាធារណរដ្ឋ” ទាំងពីរនៅតំបន់ដុនបាស ភាគខាងកើតអ៊ុយក្រែន សហរដ្ឋអាមេរិក បានប្រកាសកញ្ចប់នៃការរឹតបន្តឹងដែលផ្តោតលើវិស័យហិរញ្ញវត្ថុរបស់រុស្ស៊ី។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការដាក់ទណ្ឌកម្ម គឺស្របទៅនឹងការប៉ុនប៉ង ដែលកំពុងបន្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បី “ផ្លាស់ប្តូរផ្លូវរបស់រុស្ស៊ី”...
បរទេស៖ តំណាងសហរដ្ឋអាមេរិក អង្គការណាតូ អង្គការសហប្រជាជាតិ ក៏ដូចជារដ្ឋលោកខាងលិចមួយចំនួន បានប្រកាសពីការមិនពេញចិត្ត ទៅលើលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន អំពី “ប្រតិបត្តិការយោធាពិសេស” នៅក្នុងតំបន់ Donbass ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីប្រធានាធិបតីពូទីន បានឆ្លើយតបទៅនឹងសំណើ...
វ៉ាស៊ីនតោន៖ វិទ្យាស្ថានប្រេងអាមេរិក (API) កាលពីថ្ងៃពុធបានរាយការណ៍ ពីការកើនឡើងយ៉ាងឆាប់រហ័ស នៃប្រេងឆៅចំនួន ៥,៩៨៣ លានបារ៉ែលនៅក្នុងស្តុក របស់សហរដ្ឋអាមេរិក សម្រាប់សប្តាហ៍ដែលបញ្ចប់ នៅថ្ងៃទី១៨ ខែកុម្ភៈ។ អ្នកវិភាគបានរំពឹងថា នឹងមានការកើនឡើងប្រហែល ០,៧៦៧លានបារ៉ែល សម្រាប់សប្តាហ៍នេះ។ API បានរាយការណ៍ពីការធ្លាក់ចុះចំនួន ១,០៧៦ លានបារ៉ែលក្នុងសប្តាហ៍មុន។ តម្លៃប្រេងបានកើនឡើងខ្ពស់ កាលពីថ្ងៃពុធ...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា ប្រាក់ សុខុន បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការ នៅឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមហ្វេសប៊ុកផ្លូវការ របស់លោកប្រាក់ សុខុន។ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា “វេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការ នៅឥណ្ឌូប៉ាស៊ីហ្វិក នៅព្រឹកនេះ បានផ្តល់ឱកាសដ៏មានតម្លៃ សម្រាប់តួអង្គពាក់ព័ន្ធ នៅក្នុងតំបន់ដ៏សំខាន់មួយនេះ ដើម្បីជួបប្រាស្រ័យទាក់ទងគ្នា បង្កើនទំនុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក...