តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ក្រសួងការបរទេសអ៊ីរ៉ង់ បានបដិសេធ ចំពោះការអះអាងរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ថាមានការពិភាក្សាដោយផ្ទាល់រវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។លោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងបានឲ្យដឹងនៅក្នុងសុន្ទរកថាទៅកាន់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា “ចាប់តាំងពីការចាប់ផ្តើមការចរចា ស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នៅទីក្រុងវីយែន ប្រទេសអ៊ីរ៉ង់ មិនបានធ្វើការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកនោះទេ” ។ កាលពីថ្ងៃសុក្រ លោក Sullivan...
វ៉ាស៊ីនតោន៖ ទម្រង់ឆ្លងអូមីក្រុង Omicron បានក្លាយជាទម្រង់ឆ្លងថ្មីនៃជំងឺកូវីដ-១៩ ដ៏លេចធ្លោនៅក្នុងសហរដ្ឋអាមេរិក ដែលមានចំនួនជាង ៧៣ភាគរយនៃករណីថ្មីប្រចាំសប្តាហ៍ នេះបើយោងតាមការប៉ាន់ស្មានគំរូចុងក្រោយរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC)។ ទិន្នន័យរបស់ CDC បានបង្ហាញថា ករណីឆ្លងដែលបង្កឡើងដោយទម្រង់ឆ្លងអូមីក្រុង Omicron បានកើនឡើងពី ១២,៦ភាគរយនៃករណីឆ្លងទាំងអស់ក្នុងសប្តាហ៍ ដែលបញ្ចប់ពីថ្ងៃទី១១ ខែធ្នូ ដល់ ៧៣,២ភាគរយក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ។...
បរទេស ៖ ឧត្តមសេនីយ៍ នៃទីបញ្ជាការភាគខាងត្បូងថ្មី របស់យោធាអាមេរិក លោកស្រី Laura Richardson បានមានប្រសាសន៍ កាលពីថ្ងៃសុក្រថា លោកស្រីមានការផ្តោតខ្លំាង លើការពង្រឹងចំណង មិត្តភាពយោធា ជាមួយនឹងបណ្ដាប្រទេស អាមេរិកខាងត្បូង បើទោះជាមានបញ្ហានយោបាយ ឥតស្រាកស្រាន្តក៏ដោយ ។ នៅក្នុងសន្និសីទកាសែតមួយ លោកស្រី Laura Richardson...
បរទេស៖ អ្នកវិទ្យាសាស្ត្រ និងវិស្វករប្រហែល ៧០០ នាក់ ហើយ២១នាក់ ក្នុងចំណោមអ្នកទាំងនោះ ដែលជាអ្នកឈ្នះរង្វាន់ណូបែល កាលពីថ្ងៃព្រហស្បតិ៍ បានសរសេរលិខិតចំហរមួយ ទៅកាន់ប្រធានាធិបតីអាមេរិក Joe Biden សុំឱ្យលោកកាត់បន្ថយឃ្លាំង អាវុធនុយក្លេអ៊ែររបស់អាមេរិក មួយភាគបី និងដើម្បីប្រកាសថាប្រទេសនេះ នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងជម្លោះជាមុនឡើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩...
បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូកាលពីថ្ងៃទី១៥ ខែធ្នូ បានប្រគល់សំណើសន្តិសុខ លម្អិតចំនួន២ សម្រាប់សន្តិសុខរវាងរុស្ស៊ី សហរដ្ឋអាមេរិក និងអង្គការណាតូ ជាមួយនឹងព័ត៌មានលម្អិតនៃ កិច្ចព្រមព្រៀងដែលបានស្នើឡើង ដែលបានចេញផ្សាយនៅលើ គេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃសុក្រ។ មន្ត្រីអាមេរិក និងអង្គការណាតូ បានបញ្ជាក់ថា ពួកគេកំពុងសិក្សាទៅលើឯកសារនោះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១...
បរទេស៖ ការបង្ហោះសាកល្បងលើកទី3 នៃអាវុធឆ្លើយតបរហ័សរបស់អាមេរិក AGM-183A Air-Launched Rapid Response Weapon (ARRW) ឬមីស៊ីលល្បឿនលឿនជាងសំឡេង បានប្រែក្លាយជាបរាជ័យ ដូចការសាកល្បងមុនៗ ហើយមូលហេតុបរាជ័យ គឺមិនត្រូវបានគេកំណត់ អត្តសញ្ញាណនោះទេ។ នេះបើតាមឧត្តមសេនីយ Heath Collins បានប្រាប់ទស្សនាវដ្តី War Zone ។...
បរទេស៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក តាមរយៈការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា កំពុងតែជម្រុញឲ្យ ប្លុកអ៊ឺរ៉ុបព្រមទាំងសម្ព័ន្ធមិត្តផង ក្នុងការពង្រីកទណ្ឌកម្មប្រឆាំង ទៅនឹងធនាគាររបស់រុស្សី ព្រមទាំងក្រុមហ៊ុនថាមពល មួយចំនួនផងដែរ។ អាមេរិកក៏បានបញ្ជាក់ដែរថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមជាមួយនឹង អ៊ឺរ៉ុបប្រសិនបើរុស្សីនៅតែបន្ត គម្រាមកំហែងនិង វាយប្រហារទៅលើ ប្រទេសអ៊ុយក្រែននោះ។ ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះ ប្រធានាធិបតីរុស្សីលោក Vladimir...
បរទេស៖ក្រសួងពាណិជ្ជកម្មចិន នាពេលថ្មីៗនេះ បាននិយាយថា ខ្លួនប្រឆាំងដាច់ខាតចំពោះវិធានការ ធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិក ដាក់បម្រាមវិនិយោគ និងការនាំចេញលើ ក្រុមហ៊ុនបច្ចេកវិទ្យាចិនចំនួន៨ និងអនុម័តច្បាប់ដែល នឹងហាមមិនឲ្យនាំចូលទំនិញ ពីតំបន់ស៊ីនជាំង ប្រទេសចិន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងពាណិជ្ជកម្មចិន តាមសេចក្តីរាយការណ៍ ក៏បាននិយាយផងដែរថា ប្រទេសចិននឹងចាត់វិធានការចាំបាច់នានា ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ខ្លួន ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់របស់ក្រុមហ៊ុនទាំងនោះ។ គួរបញ្ជាក់ថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ប្រទេសចិនតវ៉ាយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការអនុវត្តការគំរាមកំហែង របស់សហរដ្ឋអាមេរិក ហើយជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវ ការអនុវត្តខុសរបស់ខ្លួន នេះជាការឆ្លើយតបទៅនឹង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មជាបន្តបន្ទាប់ របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសចិន។ ម្សិលមិញនេះ សភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ហាមឃាត់ ការនាំចូលពីតំបន់ស៊ីនជាំង របស់ប្រទេសចិន ចំពេលមានការព្រួយបារម្ភ អំពីការងារដោយបង្ខំរបស់...
បរទេស៖ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានដាក់ទណ្ឌកម្មពាណិជ្ជកម្ម លើវិទ្យាស្ថានស្រាវជ្រាវ និងអង្គភាពចិនចំនួន៣៤ ដែលពាក់ព័ន្ធនឹងខិតខំ កិច្ចប្រឹងប្រែងធ្វើការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាជីវសាស្ត្រ សម្រាប់កម្មវិធីយោធា និងការរំលោភបំពានសិទ្ធិមនុស្ស។ ការិយាល័យឧស្សាហកម្ម និងសន្តិសុខរបស់ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក បានចុះបញ្ជីខ្មៅអង្គភាពនានា ដែលរួមមានទាំងបណ្ឌិតសភាវិទ្យាសាស្ត្រ ឱសថយោធាចិន និងវិទ្យាស្ថានស្រាវជ្រាវចំនួន១១ ពីបទប្រើប្រាស់បច្ចេកវិទ្យាជីវសាស្ត្រ ដើម្បីគាំទ្រដល់ប្រើប្រាស់ របស់យោធាចិន និងអ្នកប្រើប្រាស់ចុងក្រោយ...