បរទេស៖ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណបាននិយាយថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់យន្តហោះគ្មានមនុស្សបើក និងកាំជ្រួច ទៅឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃប្រមាណជា ៣៦០ លានដុល្លារ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិកត្រូវបានកំណត់ ដោយច្បាប់ដើម្បីផ្តល់មធ្យោបាយ ការពារកោះតៃវ៉ាន់ ដែលទាមទារដោយចិនក្នុងការការពារខ្លួន ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ រហូតនាំឱ្យទីក្រុងប៉េកាំងផ្ទុះកំហឹងជាបន្តបន្ទាប់...
ការ៉ាកាស៖ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា កាលពីថ្ងៃចន្ទ បានសម្តែងការថ្កោលទោស យ៉ាងខ្លាំង ចំពោះដំណើរការ របស់អាជ្ញាធរសហរដ្ឋអាមេរិក ចំពោះ “ការរឹបអូសក្រុមហ៊ុន Citgo Petroleum Corporation” ។ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានឲ្យដឹងថា “ការរឹបអូសយកក្រុមហ៊ុន Citgo កំពុងត្រូវបានអនុវត្តក្រោមលេស នៃនីតិវិធីតុលាការ សម្រាប់ការលក់ភាគហ៊ុនដោយបង្ខំ រដ្ឋាភិបាលនៃប្រទេសវេណេស៊ុយអេឡា និង...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងឈប់ផ្តល់ប្រាក់រាប់សិបពាន់លានដុល្លារ ដល់មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ដោយសន្យាថា នឹងធ្វើឱ្យស្ថានការណ៍នៅអ៊ុយក្រែនត្រូវ «ដោះស្រាយ» ប្រសិនបើលោកជាប់ឆ្នោតឡើងវិញនៅឆ្នាំនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ប្រភពចេញពីFinancial Times បានរាយការណ៍ដោយដកស្រង់ ទិន្នន័យពីក្រុមហ៊ុនប្រឹក្សា ICIS ថាការនាំចូលឧស្ម័នរបស់អឺរ៉ុបពីរុស្ស៊ី បានវ៉ាដាច់ការផ្គត់ផ្គង់ពីសហរដ្ឋអាមេរិក នៅក្នុងខែឧសភាជាលើកដំបូង ក្នុងរយៈពេលជិត ២ឆ្នាំកន្លងមកនេះ។ កាលពីខែមុន ការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ពីសហរដ្ឋអាមេរិកត្រូវបាន គេរាយការណ៍ថាមានចំនួន ១៤ភាគរយ នៃការផ្គត់ផ្គង់ទាំងមូលទៅកាន់តំបន់ ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែសីហា ឆ្នាំ២០២២។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ការកើនឡើងនៃការវាយប្រហាររវាង អ៊ីស្រាអែល និងក្រុមហេសបូឡា តាមសេចក្តីរាយការណ៍បានជំរុញ ឱ្យមានការភ័យខ្លាច នៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក Joe Biden ដែលថាទីក្រុងវ៉ាស៊ីនតោន អាចត្រូវបានអូស ទាញចូលទៅក្នុងសង្រ្គាមមជ្ឈិមបូព៌ា កាន់តែខ្លាំងជាងមុន។ សារព័ត៌មាន CBS News បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មន្ត្រីអាមេរិកមានការព្រួយ...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT នាវាមុជទឹកវាយប្រហារ របស់អាមេរិកមួយគ្រឿង បានចូលចតនៅមូលដ្ឋាន អាមេរិក នៃឈូងសមុទ្រ Guantanamo ក្នុងប្រទេសគុយបា មួយថ្ងៃបន្ទាប់ពីកងនាវារុស្ស៊ី ចំនួន4គ្រឿងបានធ្វើដំណើរ ទៅកាន់ទីក្រុង Havana ក្នុងបេសកកម្មចម្ងាយឆ្ងាយ។ នាវាមុជទឹកដែលមានឈ្មោះថា USS Helena ដែលជានាវាថ្នាក់ Los Angeles បានមកដល់កាលពីថ្ងៃព្រហស្បតិ៍សម្រាប់...
បរទេស៖ ការបញ្ជូនកងនាវាចម្បាំង និងនាវាមុជទឹកនុយក្លេអ៊ែរ ទៅប្រទេសគុយបា គឺប្រទេស រុស្ស៊ីហាក់ដូចជាចង់បង្ហាញថា ខ្លួនអាចប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ក្នុងរង្វង់ឥទ្ធិពលរបស់ទីក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា កងនាវានៃកងទ័ពជើងទឹករុស្ស៊ី រួមទាំងនាវាមុជទឹកនុយក្លេអ៊ែរ Kazan បានចូលចតនៅកំពង់ផែ Havana របស់ប្រទេសគុយបា កាលពីថ្ងៃទី១២...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឲ្យដឹងថា ប្រទេសចិន បានប្រឆាំងយ៉ាងខ្លាំង និងថ្កោលទោសការប្រឌិត និងការផ្សព្វផ្សាយព័ត៌មានមិនពិត របស់សហរដ្ឋអាមេរិកអំពីតំបន់ស៊ីនជាំង ហើយជំរុញឱ្យខ្លួនលុបចោលទណ្ឌកម្មខុសច្បាប់ និងឯកតោភាគីប្រឆាំងនឹងក្រុមហ៊ុនចិន។ លោក Lin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការជូនដំណឹង របស់ក្រសួងសន្តិសុខមាតុភូមិ របស់សហរដ្ឋអាមេរិក ដែលក្នុងនោះទីក្រុងវ៉ាស៊ីនតោន បានបន្ថែមក្រុមហ៊ុនចិនចំនួនបី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកកំពុងប្រើប្រាស់ វិបត្តិអ៊ុយក្រែនជាឱកាសមួយដើម្បីដាក់ទណ្ឌកម្ម ខណៈកំពុងបន្តបូមបញ្ជូលក្នុង ទីក្រុងក្រុងគៀវទៅដោយអាវុធ។ លោក Lin បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីក្រសួងរដ្ឋ និងរតនាគារជាតិអាមេរិក បានប្រកាសពីការទប់ស្កាត់ថ្មីកាលពីថ្ងៃពុធ ដោយផ្តោតលើបុគ្គល និងអង្គភាពចំនួន ៣០០បន្ថែមទៀត នៅក្នុងប្រទេសរុស្ស៊ី...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឲ្យដឹងថា ការឆ្លើយតបរបស់ក្រុមហាម៉ាស់ ចំពោះសំណើបទឈប់បាញ់សម្រាប់ចំណាប់ខ្មាំង ដែលគាំទ្រដោយសហរដ្ឋអាមេរិក រួមមាន “ការផ្លាស់ប្តូរជាច្រើន” ចំពោះអ្វីដែលបានបង្ហាញដំបូង ដែលមួយចំនួនមិនអាចទទួលយកបាន។ លោក Blinken បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងដូហា ប្រទេសកាតាថា សហរដ្ឋអាមេរិកបានទទួលការឆ្លើយតបពីក្រុមហាម៉ាស់ តាមរយៈអ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប ចំពោះផែនទីបង្ហាញផ្លូវ ៣ដំណាក់កាលទៅកាន់បទឈប់បាញ់អចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សា...