បរទេស៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានរាយការណ៍ដោយដកស្រង់ប្រភពពីយោធាថា យន្តហោះចម្បាំងប្រភេទ F-16 ដំណើរការដោយកងកម្លាំង សហរដ្ឋអាមេរិកនៅកូរ៉េ (USFK) បានធ្លាក់អំឡុងពេលសមយុទ្ធ ហ្វឹកហាត់នៅសមុទ្រលឿង នៅព្រឹកថ្ងៃចន្ទ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការផ្សាយរបស់ យ៉ុនហាប់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៩...
បរទេស៖Fox News បានរាយការណ៍ថា ជនចំណាកស្រុក ចំនួនប្រមាណជា១២០០០នាក់ បានឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក និងម៉ិកស៊ិកកាលពីថ្ងៃអង្គារប៉ុណ្ណោះ ។អន្តោប្រវេសន៍ខុសច្បាប់ បានហក់ឡើងយ៉ាងខ្លាំង ក្រោមការដឹកនាំ របស់ប្រធានាធិបតី អាមេរិក Joe Biden ដោយគណបក្សសាធារណៈរដ្ឋបានជំរុញ ឱ្យគណបក្សប្រជាធិបតេយ្យដោះស្រាយវិបត្តិជាថ្នូរ នឹងការផ្តល់មូលនិធិបន្ថែមទៀត សម្រាប់ជម្លោះអ៊ុយក្រែន។ ចំនួននេះត្រូវបានគេមើលឃើញថា ជាចំនួនដ៏ខ្ពស់បំផុតមិនធ្លាប់មានកត់ត្រាក្នុងថ្ងៃតែមួយ ហើយកើតឡើងបន្ទាប់ពីកំណត់ត្រា ប្រចាំខែនៃការឆ្លងកាត់ចំនួន២៦៩៧៣៥...
វ៉ាស៊ីនតោន ៖ អតីតអ្នកការទូតអាមេរិក ដែលមានអាជីពជា ឯកអគ្គរដ្ឋទូតប្រចាំប្រទេសបូលីវី ត្រូវបានចោទប្រកាន់ ពីបទធ្វើការជាភ្នាក់ងារ របស់រដ្ឋាភិបាលគុយបាអស់ រយៈពេលជាង ៤០ឆ្នាំមកហើយ។ លោក Victor Manuel Rocha អាយុ ៧៣ឆ្នាំ ត្រូវបានចោទប្រកាន់ថា បានជួយគុយបា ប្រមូលផ្តុំការស៊ើបការណ៍ សម្ងាត់ប្រឆាំងនឹងសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៨១ ។...
តូក្យូ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសជប៉ុនលោក Rahm Emanuel បានសម្តែងទំនុកចិត្តថា ភាពជាដៃគូត្រីភាគីរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងមាន “និរន្តរភាព” ដោយសារតែផលប្រយោជន៍រួម រវាងប្រទេសទាំងបី។ ផ្ទុយទៅវិញ ចិន កូរ៉េខាងជើង និងរុស្ស៊ី មិនអាចបង្កើតទំនាក់ទំនងស្រដៀងគ្នានេះបាននោះទេ ដោយសារ “ពួកគេមិនចែករំលែកផលប្រយោជន៍ ជាយុទ្ធសាស្រ្តក្នុងវិធីសហការ និងកិច្ចសហប្រតិបត្តិការដូចគ្នាដែលយើងធ្វើ”...
តូក្យូ៖ អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា យោធាសហរដ្ឋអាមេរិក កំពុងបន្តប្រតិបត្តិការយន្តហោះ Osprey របស់ខ្លួននៅក្នុងប្រទេសជប៉ុន មួយថ្ងៃបន្ទាប់ពីយន្តហោះមួយ ក្នុងចំណោមយន្តហោះ បានធ្លាក់នៅជិតកោះតូចមួយ របស់ប្រទេសជប៉ុន ដែលជំរុញឱ្យទីក្រុងតូក្យូ ស្នើសុំឱ្យពួកគេចុះចតជាបណ្តោះអាសន្ន។ លោកស្រី Sabrina Singh អ្នកនាំពាក្យរងរបស់ក្រសួងការពារជាតិអាមេរិក បាឲ្យដឹងក្នុងសន្និសីទសារព័ត៌មានថា លោកស្រីមិនដឹងថា មន្ទីរប៉ង់តាហ្គោន បានទទួលសំណើផ្លូវការពីប្រទេសជប៉ុន ដើម្បីបញ្ឈប់ជើងហោះហើរយន្ដហោះ Osprey...
តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុន បានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ជាក់ពី សុវត្ថិភាពនៃយន្តហោះយោធា Osprey របស់ខ្លួនបន្ទាប់ពីការធ្លាក់យន្តហោះមួយ ក្នុងចំណោមយន្តហោះកាលពីថ្ងៃមុន។ រដ្ឋមន្ត្រីក្រសួងការពារជាតិ Minoru Kihara ក៏បានឲ្យដឹងក្នុងសម័យប្រជុំគណៈកម្មាធិការសភាថា មនុស្សម្នាក់ដែលបានស្លាប់ ក្នុងឧបទ្ទវហេតុធ្លាក់នៅជិតកោះតូចមួយ នៅឆ្នេរសមុទ្រភាគនិរតីនៃប្រទេសជប៉ុន គឺជាសមាជិកនាវិកម្នាក់ក្នុងចំណោមនាវិក ៨នាក់នៅលើយន្តហោះដឹកជញ្ជូន CV-22 ។ ឆ្មាំសមុទ្រជប៉ុនបានឲ្យដឹងថា យន្តហោះយោធា Osprey...
តូក្យូ៖ ឆ្មាំសមុទ្រជប៉ុនបានឲ្យដឹងថា យន្តហោះយោធា Osprey របស់យោធាអាមេរិកដែលមានមនុស្ស ៦ នាក់នៅលើនោះបានធ្លាក់កាលពីថ្ងៃពុធ នៅជិតកោះតូចមួយនៃឆ្នេរសមុទ្រភាគនិរតី នៃប្រទេសជប៉ុន ដោយបុរសម្នាក់ ដែលត្រូវបានគេជឿថា ជាសមាជិកនាវិកម្នាក់បានអះអាងថា បានស្លាប់។ យន្តហោះដឹកជញ្ជូន CV-22 ដែលជាកម្មសិទ្ធិរបស់មូលដ្ឋានអាកាស Yokota នៅជាយក្រុងភាគខាងលិចនៃទីក្រុងតូក្យូ បានបាត់ពីរ៉ាដានៅម៉ោងប្រហែល ២ និង ៤០នាទីរសៀល...
ឡូសអេនជឺឡេស ៖ យោងតាមសេចក្តីប្រកាស ព័ត៌មានពីក្រុមហ៊ុន Berkshire Hathaway បានឱ្យដឹងថា មហាសេដ្ឋីវិនិយោគិនអាមេរិកលោក Charlie Munger បានទទួលមរណភាពក្នុងវ័យ ៩៩ឆ្នាំ ។ លោកMunger ជាអនុប្រធានក្រុមហ៊ុន Berkshire Hathaway បានទទួលមរណភាព នៅព្រឹកថ្ងៃអង្គារនៅមន្ទីរពេទ្យ ក្នុងរដ្ឋកាលីហ្វ័រញ៉ា នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ...
បរទេស៖ អ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិន បាននិយាយកាលពីថ្ងៃសៅរ៍ថា កប៉ាល់របស់យោធាចិនបានដេញ តាមនាវាចម្បាំងរបស់សហរដ្ឋអាមេរិក នៅជិតប្រជុំកោះ Xisha/Paracel ដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង ដោយចិនហៅទីក្រុងវ៉ាស៊ីនតោនថាជា “អ្នកបង្កើតហានិភ័យសន្តិសុខ” និងជា “អ្នកបំផ្លាញសន្តិភាពដ៏ធំបំផុត” និងស្ថិរភាពក្នុងតំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ការរំលោភលើដែនទឹករបស់ចិនដោយនាវាពិឃាត USS Hopper...
ភ្នំពេញ ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា នឹងបន្តផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរនិងធុរកិច្ចវិនិយោគគិនអាមេរិក ឲ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។ ឯកអគ្គរដ្ឋទូតអាមេរិក លើកឡើងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...