បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានរារាំង ផែនការលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ របស់អាមេរិក ទៅឲ្យប្រទេសអូស្ត្រាលី និងកំពុងអំពាវនាវឲ្យមានការយល់ព្រមលើការចំណាយយោធាបន្ថែម ដើម្បីពង្រីកកងនាវាផ្ទាល់ខ្លួនរបស់អាមេរិកជំនួសវិញ។ ប្រភពដដែលបានបញ្ជាក់ទៀតដែរថាសមាជិកសភាដែលកំពុងនាំមុខគេនៅក្នុងយុទ្ធនាការមួយនេះគឺលោក Roger Wicher ដែលជាសមាជិកដ៏សំខាន់ម្នាក់ នៃគណកម្មការ នៃយោធាហើយលោកបានលើកឡើង នូវទស្សននេះកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ នៅក្នុងជំនួបមួយជាមួយនឹងក្រុមអ្នកកាសែតក្នុងស្រុក។ លោកបានពោលបែបនេះថា៖ វាជារឿងសមហេតុសមផលប្រសិនបើអាមេរិក មាននាវាមុជទឹកខ្លួនឯងគ្រប់គ្រងជាមុនសិន មុននឹងធ្វើការលក់អាវុធប្រភេទនេះទៅឲ្យប្រទេសផ្សេង(កិច្ចព្រមព្រៀង AUKUS)...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ប្រជាជនអឺរ៉ុប កំពុងមើលឃើញថា ការផ្តល់ជំនួយឥតឈប់ឈរដល់អ៊ុយក្រែន មិនបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេនោះទេ ប៉ុន្តែផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ លោកពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីដែលលើកឡើងដោយវិមានក្រឹមឡាំងថា “យើងកំពុងមើលឃើញថា មតិសាធារណៈនៅអឺរ៉ុប កំពុងផ្លាស់ប្តូរ។ លោក ពូទីន បានកត់សម្គាល់ថា ប្រជាជនអឺរ៉ុបកំពុងមើលឃើញថា ការគាំទ្រគ្មានទីបញ្ចប់របស់ពួកគេ...
អាមេរិក៖ ក្រុមហ៊ុន Taiwan Semiconductor Manufacturing Company Limited (TSMC) ដែលជាក្រុមហ៊ុនោលិតបន្ទះឈីបខ្នាតយក្ស បានឲ្យដឹងថា ការផលិតនៅរោងចក្ររបស់ខ្លួន ដែលបានគ្រោងទុកដំបូងរបស់ខ្លួន នៅក្នុងរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក នឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ២០២៥។ ប្រធាន TSMC លោក Mark Liu បានបញ្ជាក់ពីការពន្យារពេល ក្នុងអំឡុងពេលសន្និសីទ...
បរទេស៖ កងកម្លាំងយោធារបស់ប្រទេសអ៊ុយក្រែន បច្ចុប្បន្នត្រូវបានគេដឹងថា កំពុងជួបបញ្ហាលំបាកមួយទៀតគឺការប្រើប្រាស់បច្ចេកវិទ្យាអាវុធ ដែលបានផ្តល់ឲ្យដោយសហរដ្ឋអាមេរិកជាពិសេសក្នុងអំឡុងពេលដែលត្រូវការគ្រឿង បន្លាស់សម្រាប់ជួសជុលសំភារៈយោធាទាំងនោះ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាមួយក្នុងចំណោមបញ្ហាដែលយោធាអ៊ុយក្រែន កំពុងជួបប្រទះនោះគឺជាការផ្លាស់ប្តូរគ្រឿងបន្លាស់ នៃរថយន្តយោធារបស់អាមេរិក ប្រភេទ Bradleyដែលអ៊ុយក្រែនមើលឃើញថា វាតែងតែមានជួបបញ្ហាជាប្រចាំទោះបីបានជួសជុលហើយក្តីនិងក៏ដូចជាបញ្ហា នៃការស្នើសុំគ្រឿងបន្លាស់បន្ថែមពីអាមេរិក ផងដែរ។ កងកម្លាំងយោធារបស់អ៊ុយក្រែន ដែលមិនបញ្ចេញឈ្មោះជាច្រើននាក់បានប្រាប់ក្រុមអ្នកកាសែតថា ពេលខ្លះរថយន្តយោធាប្រភេទ Bradley នេះដល់ទៅ៦គ្រឿងត្រូវទទួលរងការខូចខាត នៅត្រង់ចំណុចទីតាំងតែមួយក៏មានដែរជាពិសេសតំបន់ក្បែរសមរភូមិប្រយុទ្ធដ៏សំខាន់ៗ។...
តេអេរ៉ង់៖ អនុប្រធានាធិបតីអ៊ីរ៉ង់ លោក Mohammad Dehqan បានឲ្យដឹងថា អ៊ីរ៉ង់ ប្តេជ្ញាបន្តចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងសហរដ្ឋអាមេរិក នៅក្នុងតុលាការអន្តរជាតិ សម្រាប់ឧក្រិដ្ឋកម្មធំបំផុត របស់ខ្លួនក្នុងការធ្វើឃាតមេបញ្ជាការកំពូលអ៊ីរ៉ង់លោក Qassem Soleimani។ លោកបានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបជាមួយក្រុមអ្នកសិក្សាអ៊ីរ៉ាក់ និងអ្នកជំនាញផ្នែកច្បាប់មួយចំនួននៅក្នុងរដ្ឋធានី តេអេរ៉ង់ របស់អ៊ីរ៉ង់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA ។ លោក Dehqan...
បរទេស ៖ លោក Igor Karnei អ្នកកាសែតជនជាតិ បេឡារូស និងជាអ្នកធ្វើការឲ្យសារព័ត៌មាន ក្នុងស្រុកមួយរបស់អាមេរិក ត្រូវបានចាប់ខ្លួន នៅក្នុងរដ្ឋធានីទីក្រុង Minsk កាលពីថ្ងៃចន្ទដើម សប្តាហ៍ហើយការអះអាង ដែលត្រូវបានធ្វើឡើងដោយកូនស្រី របស់លោកផ្ទាល់ នៅលើបណ្តាញសង្គម ។ យោងតាមការចេញផ្សាយរបស់ RT កូនស្រីរបស់លោក គឺនាង...
ដូហា៖ ប្រជាជនអាហ្វហ្គានីស្ថាន កំពុងរងទុក្ខនៅក្នុងមណ្ឌលឃុំឃាំង របស់សហរដ្ឋអាមេរិក និងត្រូវបានចាត់ទុកដូចជាឧក្រិដ្ឋជន និងសត្វធាតុ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រជាជនអាហ្វហ្គានីស្ថាន ដែលអស់សង្ឃឹមក្នុងការគេចចេញ ពីស្ថានការណ៍សេដ្ឋកិច្ច និងមនុស្សធម៌កាន់តែអាក្រក់ បានរកឃើញថា ពួកគេជាប់នៅក្នុងមណ្ឌលឃុំឃាំង អន្តោប្រវេសន៍សហរដ្ឋអាមេរិក ដែលមានមនុស្សច្រើនជាង ១០០ នាក់នៅក្នុងបន្ទប់តែមួយ ដែលមានន័យថាអាចផ្ទុកមនុស្សតិចជាង ២០នាក់ប៉ុណ្ណោះនៅក្នុងបន្ទប់នោះ។ ជនជាតិអាហ្វហ្គានីស្ថានអនាមិកម្នាក់បានឲ្យដឹងថា គាត់និងប្រពន្ធរបស់លោក...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែទទួលខុសត្រូវ ចំពោះភាពជាប់គាំងក្នុងការចរចា ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងភាពតានតឹង ដែលកំពុងកើនឡើង នៅក្នុងតំបន់ឈូងសមុទ្រ។ លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយ លើការវិវឌ្ឍន៍ចុងក្រោយបង្អស់ទាក់ទងនឹង កិច្ចចរចាដោយប្រយោលរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីការវិវត្តនៅក្នុងប្រព័ន្ធច្បាប់របស់ប្រទេសថៃ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ការកត់សម្គាល់របស់លោក Matthew Miller ត្រូវបានធ្វើឡើងទាក់ទងនឹងពាក្យបណ្តឹងពីរដាច់ដោយឡែកពីគ្នាដែលប្តឹងដោយមេដឹកនាំគណបក្ស Move Forward និង បេក្ខភាពនាយករដ្ឋមន្រ្តីលោក...
បរទេស៖ យោធាអាមេរិក នឹងបញ្ជូនយន្តហោះចម្បាំង និងទ្រព្យសម្បត្តិកងទ័ពជើងទឹក បន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងអ៊ីរ៉ង់ ។ នេះបើតាមមន្ទីរបញ្ចកោណ បាននិយាយដោយលើកឡើង ពីឧប្បត្តិហេតុ “គួរឱ្យព្រួយបារម្ភ” ចំនួនពីរនៅច្រកសមុទ្រ Hormuz កាលពីដើមខែនេះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា...