បរទេស៖ សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ លោក Lindsey Graham បានស្នើឱ្យបើកការបាញ់ ប្រហារលើយន្តហោះចម្បាំងរុស្ស៊ី ដែលស្ទាក់ចាប់យន្តហោះគ្មាន មនុស្សបើករបស់សហរដ្ឋអាមេរិក បន្ទាប់ពីការប៉ះទង្គិចមួយនេះត្រូវបានបញ្ចប់ ដោយយន្តហោះ MQ-9 Reaper អាមេរិក បានធ្លាក់ចូលទៅក្នុង សមុទ្រខ្មៅកាលពីថ្ងៃអង្គារ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា...
ញូវយ៉ក ៖ ការដួលរលំនាពេលថ្មីៗនេះ របស់ធនាគារ Silicon Valley (SVB) និង Signature Bank នឹងមានផលប៉ះពាល់ លើបទប្បញ្ញត្តិ របស់សហរដ្ឋអាមេរិក គោលនយោបាយរូបិយវត្ថុ ក្រុមហ៊ុនបណ្តាក់ទុន និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម ក៏ដូចជាវិនិយោគិនបរទេស នេះបើយោងតាមការលើកឡើង របស់វិនិយោគិន អាមេរិកជើងចាស់ម្នាក់។ សាជីវកម្ម ធានារ៉ាប់រង...
ញូវយ៉ក៖ ប្រាក់ដុល្លារអាមេរិកបានកើនឡើង នៅក្នុងការជួញដូរយឺតកាលពីថ្ងៃពុធ ខណៈដែលអ្នកចូលរួមទីផ្សារស្វែង រកទីជម្រកសុវត្ថិភាព ចំពេលមានវិបត្តិធនាគារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សន្ទស្សន៍ប្រាក់ដុល្លារដែលវាស់វែងប្រាក់ដុល្លារធៀប នឹងដៃគូរសំខាន់ៗចំនួន ៦ផ្សេងទៀតបានកើនឡើង ១ ភាគរយដល់ ១០៤,៦២៩៩ ។ នៅចុងការជួញដូរ នៅញូវយ៉ក ប្រាក់អឺរ៉ូបានធ្លាក់ចុះដល់ ១,០៥៨៧ដុល្លារអាមេរិកពី ១,០៧៤០ដុល្លារក្នុង វគ្គមុន ហើយប្រាក់ផោនអង់គ្លេសបានធ្លាក់ចុះដល់ ១,២០៧៧...
បរទេស៖ លេខាធិការក្រុមប្រឹក្សា សន្តិសុខរុស្ស៊ីលោក Nikolai Patrushev កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា រដ្ឋាភិបាលទីក្រុងមុស្គូនឹងរៀបចំ ការងារដើម្បីធ្វើការស្វែងរកបំណែក យន្តហោះដ្រូនរបស់អាមេរិក MQ-9 Reaper នៅឯសមុទ្រខ្មៅ។ ថ្លែងទៅកាន់បណ្តាញផ្សព្វផ្សាយ ព័ត៌មានក្នុងស្រុក Rossiya 1 កាលពីថ្ងៃពុធដដែលនេះ លោកមន្ត្រីជាន់ខ្ពស់រូបនេះបានសារភាពដែរថា លោកមិនទាន់ច្បាស់ទេថា វានឹងអាចទៅរួចប្រសិនបើរុស្សី អាចធ្វើការស្វែងរកបំណែកសាកសព...
វ៉ាស៊ីនតោន ៖ The Wall Street Journal (WSJ) បានរាយការណ៍ថា គណៈកម្មការមូលបត្រអាមេរិក និងនាយកដ្ឋានយុត្តិធម៌ កំពុងស៊ើបអង្កេតពីរបៀប ដែលការដួលរលំ នៃធនាគារ Silicon Valley (SVB) បានក្លាយជាការបរាជ័យធនាគារ ដ៏ធំបំផុតទីពីរនៅក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសនេះ។ ការស៊ើបអង្កេត ដែលដាច់ដោយឡែក និងនៅក្នុងដំណាក់កាលបឋម...
បរទេស ៖ ការដួលរលំ នៃធនាគារ Silicon Valley (SVB) បានធ្វើឱ្យការចងចាំស្រមៃ ដល់ខែកញ្ញា ឆ្នាំ ២០០៨ នៃការដួលរលំដោយជៀសមិនរួច នៅពេលដែលការក្ស័យធន របស់ធនាគារបណ្តាក់ទុន Lehman Brothers ដែលបានជំរុញឱ្យទីផ្សារ ធ្លាក់ចុះយ៉ាងអាក្រក់បំផុត បង្កជាវិបត្តិសេដ្ឋកិច្ចសកល និងការបន្ធូរបន្ថយគោលនយោបាយយ៉ាងខ្លាំង ពីធនាគារកណ្តាល របស់ពិភពលោក...
បរទេស៖ ម៉ិកស៊ិកជាប្រទេសដែលមានសុវត្ថិភាពជាងសហរដ្ឋអាមេរិក, នេះបើតាមប្រធានាធិបតីម៉ិកស៊ិកលោក Andrés Manuel López Obrador បានអះអាងកាលពីថ្ងៃចន្ទ ប៉ុន្មានសប្តាហ៍បន្ទាប់ពីការចាប់ជំរិតជនជាតិអាមេរិកបួននាក់ បានទាក់ទាញការយកចិត្តទុកដាក់ជាសកល ចំពោះវិបត្តិសន្តិសុខរបស់ប្រទេស។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Andrés Manuel López Obrador...
បរទេស៖ អភិបាលក្រុង Florida និងជាសមាជិកបក្សដ៏សំខាន់ម្នាក់របស់គណបក្សសាធារណៈ កាលពីថ្ងៃម្សិលមិញនេះ បានសំដែងនូវជំហដែលផ្ទុយស្រឡះ ពីមេដឹកនាំគណបក្សរបស់ខ្លួនចំពោះជម្លោះ ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេស អ៊ុយក្រែន។ លោកអភិបាល Ron Desantis បានសរសេរថាឆ្លើយតបទៅ នឹងសំណួរដែលត្រូវបានសាកសួរដោយ Fox News កាលពីថ្មីៗនេះថា ការកើនឡើងនៃការពាក់ព័ន្ធដោយរបស់អាមេរិក ចំពោះការប្រឈមមុខដាក់គ្នានៃយោធារវាង អ៊ុយក្រែននិងរុស្សី គឺមិនមែនជាកិច្ចការងារអទិភាពឡើយរបស់អាមេរិក។ លោក...
ប៉េកាំង ៖ ទាំងចិន និងអាមេរិក កំពុងមមាញឹកក្នុងខែមីនា ដោយប្រទេសចិន កំពុងមមាញឹកក្នុងការសម្រុះសម្រួលការផ្សះផ្សា ដែលមិននឹកស្មានដល់រវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ។ ចាប់ពីថ្ងៃទី១០ ខែមីនា នៅពេលដែលប្រទេសទាំងពីរ បានព្រមព្រៀងគ្នា ដើម្បីចាប់ផ្ដើមទំនាក់ទំនងឡើងវិញ ខណៈសហរដ្ឋអាមេរិក កំពុងរវល់ត្រួសត្រាយផ្លូវសម្រាប់ភាពតានតឹង និងជម្លោះកាន់តែច្រើន តាមរយៈការផ្លាស់ប្តូរ រួមទាំងការលើកកម្ពស់ AUKUS ផងដែរ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមសមយុទ្ធរួមដ៏ធំបំផុត របស់ពួកគេក្នុងរយៈពេល៥ឆ្នាំនៅ ថ្ងៃចន្ទ នេះ បន្ទាប់ពីក្រុងព្យុងយ៉ាងដែល មានអាវុធនុយក្លេអ៊ែរ បានព្រមានថា សមយុទ្ធបែបនេះអាចត្រូវបានគេមើលឃើញថា ជា “ការប្រកាសសង្គ្រាម” ។ គេបានដឹងច្បាស់ថា...