តូក្យូ៖ មន្ត្រីកំពូលនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានសន្យារួមគ្នាថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីសម្រេចបាននូវសន្តិភាពក្នុងតំបន់ និងពិភពលោក ចំពេលមានការកើនឡើងនៃបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលបង្កឡើងដោយប្រទេសចិន និងកូរ៉េខាងជើង។ លោកឧត្តមសេនីយ Yoshihide Yoshida ប្រធានសេនាធិការចម្រុះនៃក្រសួងការពារជាតិជប៉ុន និងសមភាគីអាមេរិកឧត្តមសេនីយ៍ Charles Brown និងភាគីកូរ៉េខាងត្បូងឧត្តមនាវីឯក Kim Myung Soo...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសចិនបាននិយាយថា ប្រទេសចិនបានធ្វើការផ្អាកកិច្ចចរចាគ្រប់គ្រងអាវុធជាមួយសហរដ្ឋអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងការបន្តលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោនទៅកាន់កោះតៃវ៉ាន់។ សហរដ្ឋអាមេរិក និងចិនបានរៀបចំកិច្ចចរចាមិនរីកសាយភាយនុយក្លេអ៊ែរដែល បានរង់ចាំជាយូរមកហើយនៅក្នុងខែវិច្ឆិកា ដែលជាជំនួបលើកដំបូងចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ។ ខណៈដែលកិច្ចចរចាមិនទទួលបានលទ្ធផលជាក់ស្តែង ពួកគេត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយក្នុងការលុបបំបាត់ភាពតានតឹងរវាងមហាអំណាចទាំងពីរ បន្ទាប់ពី ទីក្រុងប៉េកាំងបានផ្តាច់ទំនាក់ទំនងយោធាស្ទើរតែទាំងអស់ជាមួយទីក្រុងវ៉ាស៊ីនតោនកាលពីមួយឆ្នាំមុន ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅឯក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិកាលពីថ្ងៃពុធថា ជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលមានមូលដ្ឋាននៅហ្គាហ្សា ដែលបានឆក់យកជីវិតមនុស្ស រាប់ម៉ឺននាក់រួចហើយ គឺជាលទ្ធផលនៃគោលនយោបាយ របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ លោក Lavrov បានបន្តទៀតថា៖ ការពិសោធន៍ភូមិសាស្ត្រនយោបាយថ្មី ដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនគ្រាន់តែធ្វើឱ្យ ស្ថានការណ៍ក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បានច្រានចោលការអំពាវនាវ របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov សម្រាប់ការដោះស្រាយ រកមូលហេតុ ឫសគល់ នៃជម្លោះអ៊ុយក្រែន ដោយលើកហេតុផលថា ទីក្រុងមូស្គូភ័យខ្លាច ដោយខុសច្បាប់នូវ លទ្ធិប្រជាធិបតេយ្យ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានព្រមាននៅក្នុងសុន្ទរកថារបស់លោកពីការិយាល័យ Oval នៅថ្ងៃអាទិត្យ ដោយជំរុញឱ្យប្រជាជនអាមេរិក ជៀសវាងពីអំពើហិង្សា។ ការអំពាវនាវនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីគូប្រជែង ក្នុងការបោះឆ្នោតឡើងវិញរបស់លោក ដែលជាអតីតប្រធានាធិបតីគឺលោក ដូណាល់ ត្រាំ បានរួចផុតពីសេចក្តីស្លាប់យ៉ាងចង្អៀត នៅពេលដែលខ្មាន់កាំភ្លើងម្នាក់បានបាញ់ប្រហារ មកលើលោកនៅឯការប្រមូលផ្តុំយុទ្ធនាការមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤...
SANAA៖ ទូរទស្សន៍al-Masirah គ្រប់គ្រងដោយក្រុមឧទ្ទាម ហួធី បានរាយការណ៍មកថា កងកម្លាំងចម្រុះ គឺកងទ័ពជើងទឹកអាមេរិក និងអង់គ្លេស កាលពីថ្ងៃអាទិត្យបានធ្វើការវាយប្រហារតាមផ្លូវអាកាសចំនួន២លើកទៅលើអាកាសយានដ្ឋាន Hodeidah នៅក្នុងទីក្រុងកំពង់ផែ Hodeidah សមុទ្រក្រហម របស់ប្រទេសយ៉េមែន ។ទូរទស្សន៍ Al-Masirah មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអ្វីនោះទេ ប៉ុន្តែអ្នកស្រុកបាននិយាយថា ការផ្ទុះគឺខ្លាំងក្លាណាស់ ។ ក្រុមសម្ព័ន្ធមិនបានធ្វើអត្ថាធិប្បាយ លើការអះអាងនេះនៅឡើយទេ...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan បានអះអាងថា ប្រធានាធិបតីអាមេរិក Joe Biden និងរដ្ឋបាលរបស់លោកកំពុង បន្តឲ្យមានជម្លោះកាន់តែស្មុគ្រស្មាញ នៅក្នុងឧក្រិដ្ឋកម្មសង្គ្រាម អ៊ីស្រាអែលនៅតំបន់ Gaza។ នៅក្នុងបទសម្ភាសន៍ជាមួយ Newsweek កាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុង...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាត ចំពោះការបន្តរីករាលដាលនៃព័ត៌មានមិនពិត ដោយគ្មានមូលដ្ឋានដោយសហរដ្ឋអាមេរិក អំពីអ្វីដែលគេហៅថា “មូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី ដែលជំរុញដោយប្រទេសចិន” ។ ការលើកឡើងរបស់លោក Lin ធ្វើឡើងបន្ទាប់ពីការចោទប្រកាន់ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅក្នុងវេទិកាសាធារណៈរបស់អង្គការណាតូឆ្នាំ២០២៤...
អាឌែន៖ រយៈពេលជិត ៦ខែបន្ទាប់ពីការបើកការ វាយប្រហារតាមអាកាសលើកដំបូង របស់ខ្លួនប្រឆាំងនឹងគោលដៅក្រុម Houthi សម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិក បានដើរទៅមុខតិចតួចក្នុងការ ទប់ស្កាត់ការវាយប្រហារ តាមដែនសមុទ្ររបស់ក្រុម ប្រដាប់អាវុធយេម៉ែន ។ យោធាអាមេរិក ដែលភាគច្រើនសហការជាមួយកងកម្លាំងអង់គ្លេស បានធ្វើការវាយប្រហារ តាមអាកាសរាប់រយដង ប្រឆាំងនឹងតំបន់ ដែលគ្រប់គ្រងដោយក្រុម Houthi ក្នុងប្រទេសយេម៉ែន ប៉ុន្តែក្រុមនេះបានបន្តការវាយ ប្រហាររបស់ខ្លួន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលនៃប្រទេសអាមេរិកនិងអាល្លឺម៉ង់ បានប្រកាសថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយមីស៊ីល រយៈចម្ងាយឆ្ងាយនៅក្នុងប្រទេសអាល្លឺម៉ង់ ចាប់ពីឆ្នាំ២០២៦ តទៅ។ ប្រភពដដែលបានសរសេរទៀតថា សព្វាវុធទាំងនេះ រួមទាំងប្រព័ន្ធ SM-6 និង Tomahawk ដែលជាប្រភេទត្រូវបានហាមប្រាមនៅលើទ្វីបនេះ រហូតដល់ទីក្រុងវ៉ាស៊ីនតោន លុបចោលសន្ធិសញ្ញាសម័យសង្រ្គាមត្រជាក់ នៅឆ្នាំ២០១៩កន្លងមកនេះ។ យោងតាមសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយសេតវិមាន សហរដ្ឋអាមេរិកនឹង...