ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី បានឲ្យដឹងថា ប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក បាននិងកំពុងបង្កអស្ថិរភាព ដល់ប្រទេសផ្សេងទៀត និងរៀបចំការយល់ឃើញសាធារណៈ លើលេសនៃ “លទ្ធិប្រជាធិបតេយ្យ” ។ ក្រសួងបានឲ្យដឹងថា “លោកខាងលិចនៅតែបន្តកេងប្រវ័ញ្ច នូវសញ្ញាណនៃការលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យជាឧបករណ៍មួយ ដើម្បីបង្រ្កាបប្រទេសជាតិ និងបំបែកឆន្ទៈរបស់ប្រជាជនរបស់ពួកគេ” ដោយលើកឡើងពីគោលនយោបាយប្រឈមមុខនឹង របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបំបិទសំឡេង ដែលគាំទ្របុព្វហេតុប៉ាឡេស្ទីន ខណៈដែលឈ្នះលើអ្វីដែលគេហៅថា...
បរទេស ៖ ប៉ូលីសក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក បានបដិសេធសេចក្តីរាយការណ៍ អំពីការរកឃើញគ្រាប់បែក នៅក្នុងរថយន្តមួយគ្រឿង នៅខាងក្នុងបរិវេណសន្តិសុខ នៃទីតាំងនៃការប្រមូលផ្តុំ នាពេលខាងមុខ របស់បេក្ខជនប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រាជទាយាទអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Mohammed bin Salman បានប្រកាសថា មិនអាចមានប្រក្រតីភាព នៃទំនាក់ទំនងរវាងទីក្រុងរីយ៉ាដ និងក្រុងយេរូសាឡឹមខាងលិច ប្រសិនបើគ្មានការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យនោះទេ។ ព្រះអង្គម្ចាស់ធ្លាប់មានបន្ទូលថា កិច្ចចរចាដែលគាំទ្រដោយសហរដ្ឋអាមេរិករវាងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលគឺជិតដល់ដំណោះស្រាយមួយ មុនពេលជម្លោះនៅតំបន់ហ្គាហ្សាបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុនមកម្ល៉េះ។ ព្រះអង្គ Bin Salman ដែលបានលើកឡើងបែបនេះ កាលពីថ្ងៃពុធបានមានបន្ទូលទៀតថា ៖អារ៉ាប៊ីសាអូឌីតនឹងមិនបញ្ឈប់ការងារដែលមិនចេះនឿយហត់របស់ខ្លួនឆ្ពោះ ទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដែលមានទីក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួននោះទេ...
បរទេស៖ ធនាគារកណ្តាលអាមេរិកបានកាត់បន្ថយអត្រាប្រាក់កម្ចីសំខាន់ៗរបស់ខ្លួនដោយ ៥០ ឬពាក់កណ្តាលនៃ១ភាគរយនៅថ្ងៃពុធ (១៨ ខែកញ្ញា) នៅក្នុងការកាត់បន្ថយលើកដំបូងចាប់តាំងពីជំងឺរាតត្បាតកូវីដ-19 កាត់បន្ថយថ្លៃដើមកម្ចីយ៉ាងគំហុក នៅមុនការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ការសម្រេចចិត្តរបស់ Fed នឹងប៉ះពាល់ដល់អត្រាការប្រាក់ដែលធនាគារពាណិជ្ជផ្តល់ប្រាក់កម្ចីដល់អ្នកប្រើប្រាស់ និងអាជីវកម្ម ដោយកាត់បន្ថយចំណាយលើការខ្ចីប្រាក់លើអ្វីៗគ្រប់យ៉ាងចាប់ពីកម្ចីទិញផ្ទះរហូតដល់កាតឥណទាន។ ការកាត់បន្ថយនេះគឺជាការចាប់ផ្តើមនៃការបញ្ចប់បរិយាកាសអត្រាការប្រាក់ខ្ពស់របស់ Fed...
បរទេស៖ មានប្រតិកម្មចម្រុះនៅទូទាំងទីផ្សារភាគហ៊ុនអាស៊ីនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការទម្លាក់អត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក។ ធនាគារកណ្តាលអាមេរិក បានបន្ថយគម្លាតរបស់ខ្លួនសម្រាប់អត្រាគោលនយោបាយគោលនៅត្រឹម ៥០ចំណុចមូលដ្ឋានមកនៅចន្លោះពី ៤,៧៥ ភាគរយទៅ ៥ភាគរយ។ នៅសិង្ហបុរី សន្ទស្សន៍ Straits Times បានកើនឡើង ០,៤៧ភាគរយគិតត្រឹមម៉ោង ១០ និង ៣៩នាទីព្រឹកនេះ ។ ភាគហ៊ុន Nikkei របស់ជប៉ុន...
វ៉ាស៊ីនតោន៖ ប្រភពដែលដឹងអំពីការសម្រេចចិត្តបានឲ្យដឹងថា គណៈកម្មាធិការរបស់សហរដ្ឋអាមេរិក ដែលវាយតម្លៃថាតើគម្រោងទិញយកក្រុមហ៊ុន United States Steel Corp. ដោយក្រុមហ៊ុន Nippon Steel Corp. របស់ជប៉ុនបង្កការគំរាមកំហែងដល់សន្តិសុខជាតិដែរឬទេ និងបានអនុញ្ញាតឱ្យផលិតករជប៉ុន ដាក់ពាក្យស្នើសុំការពិនិត្យឡើងវិញ។ ការសម្រេចចិត្តរបស់គណៈកម្មាការមានន័យថារដ្ឋបាលរបស់ប្រធានាធិបតីលោក បៃដិន នឹងមិនអាចរារាំងផែនការទិញយកនេះបាននោះទេ ដោយការសម្រេចចិត្តណាមួយទំនងជានឹងកើតឡើងបន្ទាប់ពីការបោះឆ្នោតនៅសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា។ វាក៏មានន័យផងដែរថា ក្រុមហ៊ុនទាំងពីរ ដែលបានប្រកាសកិច្ចព្រមព្រៀងទិញយក...
បរទេស ៖ អ្នកវិភាគពីខាងធនាគារបណ្តាក់ទុន Goldman Sachs បានបញ្ជាក់សារជាថ្មី អំពីទស្សនវិស័យកើនឡើងរបស់ពួកគេលើតម្លៃមាស ដោយបញ្ជាក់ថា ការកាត់បន្ថយអត្រាការប្រាក់ ដែលរំពឹងទុកពី Federal Reserve ទំនងជានឹងជំរុញតម្លៃ មាសបន្ថែមទៀត។ យោងតាមវែបសាយ Investing.com បានចេញផ្សាយថា ធនាគាររក្សាគោលដៅ ២.៧០០ដុល្លារ ក្នុងមួយអោនស៍ សម្រាប់ដើមឆ្នាំ ២០២៥...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អតីតប្រធានាធិបតី អាមេរិក លោក Donald Trump បានលើកឡើងថា វោហាសាស្ត្រ ដែលចេញមកពីគណបក្ស ប្រជាធិបតេយ្យ ដែលពណ៌នាគាត់ថា ជាការគំរាមកំហែង ដល់លទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោត ប្រហែលជាបានរួមចំណែក ដល់ការប៉ុនប៉ង នាពេលថ្មីៗនេះលើជីវិតរបស់គាត់ ។...
ភ្នំពេញ៖ សហរដ្ឋអាមេរិក តាមរយៈស្ថានទូតនៅកម្ពុជា បានជំរុញ ក្រសួងរ៉ែនិងថាមពល ឱ្យបន្តកិច្ចសន្ទនាប្រចាំឆ្នាំ ជាមួយស្ថាប័ននានារបស់ខ្ឦួន ។ ការជំរុញនេះធ្វើឡើង ក្នុងឱកាសលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជួបសម្តែងការគួរសមនិងពិភាក្សាការងារទ្វេភាគីនិងតំបន់ជាមួយលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល។ យោងតាមហ្វេសប៊ុកផេកក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា មានតែសកម្មភាពយោធាបន្ថែមទៀតប្រឆាំងនឹងក្រុម ហេសបូឡា ប៉ុណ្ណោះដែលនឹងធ្វើឱ្យវាមានសុវត្ថិភាព សម្រាប់ប្រជាជនអ៊ីស្រាអែល ដែលបានភៀសខ្លួនត្រឡប់ទៅផ្ទះរបស់ពួកគេវិញ នៅក្នុងតំបន់ជាប់ព្រំដែន ប្រទេសលីបង់ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងអំឡុងពេលជួបជាមួយប្រេសិតអាមេរិក...