វ៉ាស៊ីនតោន៖ ទីភ្នាក់ងាររដ្ឋាភិបាលមួយបានឲ្យដឹងថា សហរដ្ឋអាមេរិកបានធ្វើការសាកល្បងនុយក្លេអ៊ែរ subcritical កាលពីថ្ងៃអង្គារ ដែលជាលើកទីមួយ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងមួយ ដើម្បីជំរុញការទប់ស្កាត់ប្រឆាំងនឹងប្រទេសដូចជាចិន និងរុស្ស៊ីជាដើម។ យោងតាមរដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិបានឱ្យដឹងថា ការពិសោធន៍លើកទី៣ ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ត្រូវបានអនុវត្តនៅរដ្ឋ Nevada ដើម្បីប្រមូល “ទិន្នន័យសំខាន់ៗ” ទាក់ទងនឹងក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេស។ ទោះបីជាចិន...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួនប្រាំ ដែលមានមូលដ្ឋាន នៅប្រទេសរុស្ស៊ី ដោយចោទប្រកាន់ពួកគេថា បានសម្របសម្រួល ការផ្ទេរមីស៊ីលផ្លោងរបស់កូរ៉េខាងជើង និងអាវុធផ្សេងទៀត សម្រាប់ការប្រើប្រាស់ របស់ទីក្រុងម៉ូស្គូប្រឆាំង នឹងអ៊ុយក្រែន ។ ទណ្ឌកម្មបន្ថែមនេះត្រូវបានប្រកាស ដោយក្រសួងរតនាគារ នៅពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងអំពីទំនាក់ទំនងកាន់ តែស៊ីជម្រៅរបស់រុស្ស៊ី...
ប៉េកាំង៖ មន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក និងចិន បានសម្តែងការព្រួយបារម្ភរបស់ពួកគេ ចំពោះភាគីម្ខាងទៀត នៅក្នុងកិច្ចសន្ទនាលើកដំបូង របស់ពួកគេ ស្តីពីការប្រើប្រាស់ប្រកបដោយសុវត្ថិភាព នៃបញ្ញាសិប្បនិម្មិត ។ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារ ស្តីពីហានិភ័យដែលកំពុងកើតមានទាក់ទងនឹងប្រព័ន្ធ AI កម្រិតខ្ពស់ លោកស្រី Adrienne Watson អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ របស់សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក បានលើកឡើងពីការព្រួយបារម្ភចំពោះការប្រើប្រាស់បច្ចេកវិទ្យាថ្មីខុស...
បរទេស៖ ជំនួយការសភាបីនាក់បាននិយាយនៅថ្ងៃអង្គារថា រដ្ឋបាលលោក Biden បានប្រាប់សមាជិកសភាសំខាន់ៗថា ខ្លួនកំពុងបញ្ជូនកញ្ចប់ថ្មី ដែលមានទឹកប្រាក់ជាង ១ពាន់លានដុល្លារជាអាវុធ និងគ្រាប់រំសេវដល់អ៊ីស្រាអែល។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថាវវាជាការដឹកជញ្ជូនអាវុធ លើកដំបូងទៅកាន់ប្រទេសអ៊ីស្រាអែល ដែលត្រូវបានប្រកាសដោយរដ្ឋបាលអាមេរិក ចាប់តាំងពីវាបានដាក់ការ ផ្ទេរអាវុធមួយផ្សេងទៀត – ដែលមានគ្រាប់បែកចំនួន ៣.៥០០គ្រាប់...
វ៉ាស៊ីនតោន៖ កាលពីថ្ងៃទី ១៤ ខែឧសភា កប៉ាល់ដឹកទំនិញ Dali ដែលបានបុក និងបំផ្លាញស្ពាន Francis Scott Key ក្នុងទីក្រុង Baltimore រដ្ឋ Maryland កាលពីខែមីនា បានជួបប្រទះនឹងការបាត់បង់ថាមពលអគ្គិសនី និងការរុញច្រាន មុនពេលកើតហេតុ នេះបើយោងតាមរបាយការណ៍បឋម ដែលចេញផ្សាយដោយសារព័ត៌មាន The...
ប៉េកាំង ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ថា សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានសម្រេចចិត្តដំឡើង ពន្ធបន្ថែមលើរថយន្តអគ្គិសនី ក្នុងចំណោមផលិតផល ជាច្រើន ដែលនាំចូល ពីប្រទេសចិន ។ វាមិនមែនជាព័ត៌មានថ្មីនោះទេ ដែលភាគីអាមេរិក តែងតែប្រើវិធានការដាក់ទណ្ឌកម្ម និងការគាបសង្កត់ប្រឆាំងនឹងវិស័យ និងក្រុមហ៊ុនជាក់លាក់របស់ចិន។ លើកនេះ សហរដ្ឋអាមេរិកកំពុងកាន់ដំបងនៃការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច...
ប៉េកាំង៖ សមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានថ្កោលទោសការនិយាយ បំផ្លើសរបស់សហរដ្ឋអាមេរិក ចំពោះការព្រួយបារម្ភអំពីការផ្ទុកលើសចំណុះ និងការភ័យខ្លាចផ្នែកសន្តិសុខជាតិ ទាក់ទងនឹងឧស្សាហកម្មរថយន្តថាមពលថ្មី (NEV) របស់ប្រទេសចិនថា ជាករណីបុរាណនៃការគាំពារពាណិជ្ជកម្មនិយម។ លោក Fu Bingfeng អនុប្រធានប្រតិបត្តិ និងជាអគ្គលេខាធិការរបស់ CAAM បានសង្កត់ធ្ងន់ថា សកម្មភាពការពារ និងឯកោនិយមបែបនេះ “មិនគួរជាប្រធានបទ” នៃវិស័យ...
ប៉េកាំង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងត្បូងបានឱ្យដឹងថា ប្រទេសចិន បានព្រមានកូរ៉េខាងត្បូង អំពីការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយសហរដ្ឋអាមេរិក និងជប៉ុន ដោយសង្កត់ធ្ងន់ទៅលើភាពតានតឹង កាន់តែខ្លាំងឡើងនៅក្នុងទំនាក់ទំនង រវាងទីក្រុងប៉េកាំង និងសេអ៊ូល និងជំរុញឱ្យប្រឆាំងនឹងសម្ពាធបន្ថែមលើ ទំនាក់ទំនងពីការជ្រៀតជ្រែកពីខាងក្រៅ។ មន្ត្រីការទូតកំពូលរបស់ចិន លោក វ៉ាង យី បានឲ្យដឹងនៅក្នុងកិច្ចពិភាក្សារបស់គាត់ ជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ក្រសួងការបរទេស សហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍មួយ ដែលបានរិះគន់ការប្រព្រឹត្ត របស់អ៊ីស្រាអែល ក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែដោយមិនបាន រកឃើញការរំលោភជាក់លាក់ណាមួយ ដែលតម្រូវឱ្យមានការហាម ឃាត់ជំនួយយោធានោះទេ។ យោធាអ៊ីស្រាអែលកំពុងប្រឈមមុខ នឹងការបង្កើនការត្រួតពិនិត្យជាអន្តរជាតិ នៅពេលដែលប្រតិបត្តិការយោធា របស់ខ្លួននៅតំបន់ហ្គាហ្សាឈាន ចូលដល់ខែទី៨របស់ខ្លួន ដោយបានឆក់យកជីវិតប្រជាជនប៉ាឡេស្ទីនជាង៣៤០០០នាក់ ដែលភាគច្រើន ជាជនស៊ីវិល។ កាលពីខែកុម្ភៈ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិកម្ពុជា និងលោក ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជាចប់អាណត្តិ បានឯកភាពគ្នាលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទល្មើសឆបោក តាមប្រព័ន្ធអនឡាញ តាមរយៈការផ្លាស់ប្តូរព័ត៌មាន ឱ្យបានជាក់លាក់ ។...