បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងពាណិជ្ជកម្មចិន នៅសប្តាហ៍នេះបាននិយាយថា ការដាក់ទណ្ឌកម្ម ជុំចុងក្រោយ របស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងរុស្ស៊ី និងដៃគូរបស់ខ្លួន រួមទាំងប្រទេសចិន គឺជាឧទាហរណ៍មួយទៀត នៃការបង្ខិតបង្ខំសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យប៉ះពាល់ ដល់ទំនាក់ទំនង ពាណិជ្ជកម្មពិភពលោក។ រតនាគារសហរដ្ឋអាមេរិក បានប្រកាសបញ្ជីទណ្ឌកម្មថ្មី កាលពីថ្ងៃសុក្រ...
បរទេស៖ ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ “ការជ្រៀតជ្រែក” ទាំងអស់ នៅក្នុងកិច្ចការរបស់កោះតៃវ៉ាន់ បន្ទាប់ពីសមាជិកសភាអាមេរិកមួយក្រុម បានជួបជាមួយមេដឹកនាំរបស់កោះនេះ គឺលោកស្រី Tsai Ing-wen ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅពេលសួរអំពីដំណើរទស្សនៈកិច្ចរបស់តំណាងអាមេរិកចំនួន៥រូប កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន...
បរទេស៖ ក្រសួងការបរទេសអាមេរិកបានអះអាងថា រុស្ស៊ីបានបំពានលើទណ្ឌកម្ម អន្តរជាតិលើកូរ៉េខាងជើង នៅពេលដែលប្រធានាធិបតីរុស្ស៊ី គឺលោក វ្ល៉ាឌីមៀ ពូទីន បានជូនអំណោយជារថយន្តទំនើបមួយគ្រឿង ដល់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅពេលសួរអំពីការជូនអំណោយ ជារថយន្តទំនើបមួយគ្រឿងនេះ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសលោក...
យូអិន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារបានវេតូដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលព្រាងដោយអាល់ហ្សេរីដែលនឹងជំរុញឱ្យមានបទឈប់បាញ់ “ភ្លាមៗ” នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយអះអាងថាវិធានការនេះនឹងជះឥទ្ធិពលអវិជ្ជមានដល់កិច្ចពិភាក្សារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។ វាជាលើកទី៣ ហើយសម្រាប់សហរដ្ឋអាមេរិកដែលប្រើអំណាចវេតូរបស់ខ្លួននៅលើស្ថាប័នសំខាន់នៃស្ថាប័នពិភពលោកចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ប្រឆាំងនឹងអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធហាម៉ាស។ ទីក្រុងវ៉ាស៊ីនតោន ដែលគាំទ្រអ៊ីស្រាអែលក្នុងជម្លោះ និងអនុគ្រោះដល់ការចរចាដោយផ្ទាល់បានច្រានចោលដំណោះស្រាយពីរផ្សេងទៀត ដែលនឹងជំរុញឱ្យមានការផ្អាកជម្លោះនៅតំបន់ហ្គាហ្សាកាលពីចុងឆ្នាំមុន។ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹងក្នុងសម័យប្រជុំមួយមុនការបោះឆ្នោតថា “ការទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌដោយគ្មានកិច្ចព្រមព្រៀង...
ប៉េកាំង/ម៉ានីល៖ នៅថ្ងៃអង្គារនេះ មន្ត្រីយោធាហ្វីលីពីន បានឲ្យដឹងថា ក្រោយពីក្រុងប៉េកាំង បានចោទប្រកាន់មកលើក្រុងម៉ានីលថា បង្កបញ្ហា យន្តហោះចម្បាំងហ្វីលីពីន និងយន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ១គ្រឿង បានហោះហើរល្បាតរួមគ្នាលើដែនសមុទ្រចិនខាងត្បូង កាលពីថ្ងៃចន្ទ ដែលគិតទៅលើសពី១សប្តាហ៍មកហើយ បន្ទាប់ពីកងទ័ពជើងទឹករបស់ពួកគេបានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា ដើម្បីប្រឈមមុខនឹងភាពតានតឹងជុំវិញការទាមទារទឹកដីនៅក្នុងតំបន់ ។ លោក Xerxes Trinidad ប្រមុខកិច្ចការសាធារណៈនៃកងកម្លាំងប្រដាប់អាវុធ បានលើកឡើងថា “នេះគឺដើម្បីបង្កើនសមត្ថភាពអន្តរប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធ...
បរទេស ៖ សារព័ត៌មាន Wall Street Journal បានរាយការណ៍ កាលពីថ្ងៃសុក្រថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden កំពុងរៀបចំបញ្ជូន គ្រាប់បែកជាច្រើន និងឧបករណ៍យោធាផ្សេងទៀត ដែលមានតម្លៃរាប់សិបលានដុល្លារ ទៅឱ្យអ៊ីស្រាអែល ចំពេលមានជម្លោះ ជាមួយក្រុមហាម៉ាស់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៧...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អ្នកនាំពាក្យក្រុមប្រឹក្សា សន្តិសុខជាតិ សេតវិមានលោក John Kirby បានប្រាប់សារ ព័ត៌មាន ប៉ូឡូញ Interia កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកមិនជឿថា រុស្ស៊ីបង្កការគំរាមកំហែង ដោយផ្ទាល់ដល់ផ្នែកខាងកើត របស់អង្គការណាតូ នាពេលខាងមុខនោះទេ។ លោក Kirby...
តូក្យូ៖ អ្នកការទូតជាន់ខ្ពស់មួយរូបបានឲ្យដឹងថា សហរដ្ឋអាមេរិក គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការទាក់ទងជាមួយកូរ៉េខាងជើង បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ប្អូនស្រីរបស់មេដឹកនាំប្រទេសលោក គីម ជុងអ៊ុន ដែលមិនបដិសេធដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ដោយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វមីអូ គីស៊ីដា។ លោក Jung Pak មន្ត្រីក្រសួងការបរទេសអាមេរិក ដែលទទួលបន្ទុកកិច្ចការកូរ៉េខាងជើង បានប្រាប់អ្នកយកព័ត៌មានថា “យើងគាំទ្រការទូត និងការសន្ទនាណាមួយជាមួយកូរ៉េខាងជើង បញ្ហាការចាប់ពង្រត់ គឺជារឿងដ៏សោកសៅបំផុតមួយដែលយើងកំពុងដំណើរការ...
បរទេស៖ កាសែត New York Post បានរាយការណ៍ កាលពីថ្ងៃពុធថា សេដ្ឋវិទូសេរីនិយម គឺមហាសេដ្ឋី George Soros បានទិញភាគហ៊ុនធំមួយ នៅក្នុងក្រុមហ៊ុនវិទ្យុធំទីពីរ របស់សហរដ្ឋអាមេរិក ហើយអាចទទួលបាន “ការគ្រប់គ្រងប្រកប ដោយប្រសិទ្ធភាព” នៃស្ថានីយ៍ជាង ២២០ នៅទូទាំងប្រទេស។ យោងតាមសារព័ត៌មាន RT...
បរទេស៖ បំណុលជាតិ របស់សហរដ្ឋអាមេរិក អាចកើនឡើងចំនួន ១៩ ពាន់ពាន់លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ ក្រោយលើសពី ៥៤ ពាន់ពាន់លានដុល្លារ ដោយសារការចំណាយកើនឡើង នៃចំនួនប្រជាជនវ័យចំណាស់ និងការចំណាយការប្រាក់ខ្ពស់ជាង, នេះបើយោងតាមរបាយការណ៍ ចុងក្រោយដោយការិយាល័យ ថវិកាសភា (CBO) ។ ចំណែកបំណុលរបស់អាមេរិក វិញ គឺបានលើសពី ៣៤...