បរទេស៖ សមាជិកជាន់ខ្ពស់នៃក្រុមហាម៉ាសបាននិយាយថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមានការភ្ញាក់ផ្អើលចំពោះប្រតិកម្មរបស់អាមេរិកចំពោះអំពើហឹង្សានាពេលថ្មីៗនេះនៅក្នុងតំបន់ហ្គាហ្សា ដែលបង្ហាញថា សហរដ្ឋអាមេរិកអាចចូលប្រយុទ្ធ បន្ទាប់ពីអាមេរិកបានបញ្ជូនទាហានរាប់ពាន់នាក់ និងនាវាផ្ទុកយន្តហោះពីរគ្រឿងទៅកាន់តំបន់នោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ លោក Ali Barakeh សមាជិកនៃក្រុមហាម៉ាសដែលមានមូលដ្ឋាននៅប្រទេសលីបង់បាននិយាយថា ក្រុម...
ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ បានបង្ហាញកិច្ចព្រមព្រៀងជាមួយក្រុមប្រឆាំង ដែលបានចុះហត្ថលេខា កាលពីសប្តាហ៍មុនក្នុងទីក្រុង Barbados សម្រាប់ការផ្តល់សច្ចាប័ន ដោយវិស័យផ្សេងៗនៃសង្គម ដោយបង្ហាញទំនុកចិត្តថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក អាចត្រូវបានដកចេញតាមរបៀប “សរុប និងជាអចិន្ត្រៃយ៍” ។ លោកបានសង្កត់ធ្ងន់ក្នុងអំឡុងសន្និសីទជាតិ សម្រាប់ការសន្ទនា សន្តិភាព និងការរួមរស់ក្នុងរដ្ឋម៉ារ៉ាន់ដា ឲ្យដឹងថា “ជាមួយនឹងឯកភាពជាតិ...
បរទេស៖ ក្រុមមន្ត្រីបាននិយាយថា យោធាអាមេរិកនឹងដាក់ពង្រាយទាហាន ៩០០ នាក់ទៅកាន់មជ្ឈិមបូព៌ា ដើម្បីពង្រឹង “សមត្ថភាពការពារកម្លាំង” របស់ខ្លួន។ បុគ្គលិកនឹងធ្វើប្រតិបត្តិការប្រព័ន្ធការពារដែនអាកាសថ្មីដែលត្រូវបានបញ្ជូនទៅកាន់តំបន់ ចំពេលមានការវាយប្រហារជាបន្តបន្ទាប់លើកងទ័ពអាមេរិកនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ អគ្គលេខាធិការសារព័ត៌មានរបស់មន្ទីរបញ្ចកោណ ឧត្តមសេនីយ៍ Pat Ryder...
វ៉ាស៊ីនតោន៖ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក និងចិន បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ លើតម្រូវការជំរុញការសន្ទនា ដោយមិនគិតពីការខ្វែងគំនិតគ្នាជាច្រើន ដើម្បីជួយកាត់បន្ថយការយល់ច្រឡំ និងស្ថិរភាពទំនាក់ទំនងទ្វេភាគី។ លោក វ៉ាង យី មន្ត្រីគោលនយោបាយការបរទេស ជាន់ខ្ពស់បំផុតនៅក្នុងបក្សកុម្មុយនិស្តចិន បានឲ្យដឹងថា ប្រទេសទាំងពីរ “ចែករំលែកផលប្រយោជន៍រួម និងបញ្ហាប្រឈមសំខាន់ៗ ដែលយើងត្រូវដោះស្រាយជាមួយគ្នា” នៅពេលដែលលោក បានចាប់ផ្តើមកិច្ចប្រជុំជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជា “អ្នកសមគំនិតយ៉ាងច្បាស់លាស់នៃឧក្រិដ្ឋកម្ម” របស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីព នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគេហទំព័ររបស់មេដឹកនាំ។ នៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ លោក Khamenei បានថ្កោលទោសអ្នក ដែលទទួលខុសត្រូវ ចំពោះស្ថានភាពមនុស្សធម៌ដែលកាន់តែយ៉ាប់យ៉ឺននៅហ្គាហ្សា និងការសម្លាប់ជនស៊ីវិល។ លោកត្រូវបានគេដកស្រង់សម្តី ដែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍”ជនជាតិអាមេរិកមានឈាមរបស់កុមារហ្គាហ្សា ស្ត្រី...
បរទេស ៖ Politico ចេញផ្សាយនិងត្រូវបានយកមកបន្តរាយការណ៍ដោយ RT បានឲ្យដឹងថា សំណើផ្តល់មូលនិធិ សន្តិសុខជាតិចំនួន ១០៦ពាន់លានដុល្លារ របស់ប្រធានាធិបតីអាមេរិក Joe Biden ដែលរួមមានជំនួយសម្រាប់ អ៊ុយក្រែន និងអ៊ីស្រាអែល កំពុងស្ថិតក្នុងបញ្ហាធំ ដែលសមាជិកព្រឹទ្ធសភាកំពុងពិភាក្សា។ បណ្តាញផ្សព្វផ្សាយ បានកត់សម្គាល់ថាសមាជិកជាច្រើននៅក្នុងព្រឹទ្ធសភា រួមទាំងអ្នកគាំទ្រសាធារណៈរដ្ឋ នៃគំនិតផ្តួចផ្តើមរបស់លោក Biden...
បរទេស៖ យោងតាមក្រសួងការបរទេសចិនបានឱ្យដឹងថា ប្រទេសចិននឹងបន្តគាំទ្រ “កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលអំណោយផលដល់ការលើកកម្ពស់ការសន្ទនា” សម្រាប់ដំណោះស្រាយរដ្ឋទាំងពីរ ចំពេលមានជម្លោះកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់របស់ក្រសួងការបរទេសចិនកាលពីថ្ងៃទី ២៣ ខែតុលា អ្នកនាំពាក្យលោកស្រី Mao Ning បាននិយាយថា “នៅពេលយើងនិយាយអំពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល...
បរទេស៖ ទាហានអាមេរិក បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកពីរគ្រឿង ដែលហោះសំដៅលើកងកម្លាំងអាមេរិកនៅភាគខាងត្បូងប្រទេសស៊ីរី កាលពីថ្ងៃច័ន្ទ ដែលជាការវាយប្រហារចុងក្រោយបំផុតនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកសំដៅលើមូលដ្ឋាន និងកន្លែងរបស់អាមេរិកនៅមជ្ឈិមបូព៌ា ខណៈដែលមន្ត្រីព្រមានពី “ការគំរាមកំហែងដ៏ខ្លាំង” នៃការកើនឡើងនៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លេខាធិការផ្នែកព័ត៌មានរបស់មន្ទីរបញ្ចកោណ ឧត្តមសេនីយ៍ត្រី Pat Ryder បានប្រាប់អ្នកយកព័ត៌មានថា...
គ៊ែរ៖ សេដ្ឋវិទូអេហ្ស៊ីបបានឲ្យដឹងថា ការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ របស់ធនាគារកណ្តាលអាមេរិក បានបន្ថែមទៅលើបញ្ហានៃសេដ្ឋកិច្ចពិភពលោក ជាមួយនឹងប្រទេសកំពុងអភិវឌ្ឍន៍ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ ធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់ ១១ ដងជាប់ៗគ្នាចាប់តាំងពីខែមីនា ឆ្នាំ២០២២ រហូតដល់ពួកគេឈានដល់ចន្លោះពី ៥,២៥ ភាគរយ និង ៥,៥០ភាគរយ ដែលនាំមកនូវអត្រាការប្រាក់ដល់កម្រិត ខ្ពស់បំផុតរបស់ពួកគេក្នុងរយៈពេលប្រហែល ២២ឆ្នាំ។ ទោះបីជាមានការកើនឡើងទាំងអស់នេះ ក្នុងនាមការទប់ស្កាត់អតិផរណាក៏ដោយ អត្រាអតិផរណាប្រចាំឆ្នាំនៅសហរដ្ឋអាមេរិក...
បរទេស៖ មន្ទីរបញ្ចកោណបានប្រកាសថា សហរដ្ឋអាមេរិកបានបង្កើនការបោះជំហានយោធារបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា ចំពេលមានជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយអាមេរិកបានបញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែមទៅកាន់តំបន់នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយថា លោកបានធ្វើឱ្យសកម្មការដាក់ពង្រាយប្រព័ន្ធ Terminal High Altitude Area...