បរទេស ៖ ប្រធានអគ្គសេនាធិការចម្រុះ លោក Mark Milley កាលពីថ្ងៃម្សិលមិញ បានថ្លែងប្រាប់ទៅ កាន់បណ្តាចេញផ្សាយ ព័ត៌មានរបស់ក្រសួង ការបរទេសថា សហរដ្ឋអាមេរិក បានជួយហ្វឹកហាត់ និងបំពាក់អាវុធដល់យោធា អ៊ុយក្រែន ជាច្រើនមកហើយ និងក៏មានផែនការបន្ថែមទៀត សម្រាប់ប្រតិបត្តិការនា ពេលខាងមុខផងដែរ។ យោងតាមការចេញ ផ្សាយរបស់ RT...
បរទេស៖ ទូរទស្សន៍ BBC នៅថ្ងៃបានចេញផ្សាយថា យោធារបស់ប្រទេសរុស្សីដែលបាន បាត់បង់ជីវិតនៅក្នុងសមរភូមិទីក្រុង Bakhmut ប្រទេសអ៊ុយក្រែនបានកើនឡើង ទៅដល់ជាង ២ម៉ឺននាក់មក ហើយគិតត្រឹមរយៈពេល ៥ខែចុងក្រោយនេះ។ ប្រភពដដែលបានឲ្យដឹងដែរថា ក្រៅពីនោះចំនួនអ្នករងរបួស ដល់ទៅជាង៨ម៉ឺននាក់ ដែលនេះសុទ្ធតែជាតួលេខត្រូវបាន ប្រកាសដោយសេតវិមានរបស់ សហរដ្ឋអាមេរិកនិងអ្នកនាំពាក្យ របស់ក្រុមប្រឹក្សាជាតិសន្តិសុខលោក John Kirby។ ក្នុងនោះផងដែរអាមេរិកក៏បានបញ្ជាក់ដែរថា...
ប៉េកាំង៖ អ្នកជំនាញចិនបានព្រមានថា ក្រុងវ៉ាស៊ីនតោន នឹងប្រើប្រាស់ការពង្រឹងសម្ព័ន្ធភាពយោធាអាមេរិក-ហ្វីលីពីន ជាគន្លឹះមួយ ដើម្បីរឹតបន្តឹងការក្តាប់ជាប់ហ្វីលីពីនបន្ថែមទៀត ប៉ុន្តែទង្វើបែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ហ្វីលីពីន និងបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr ហៀបនឹងចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិក។ ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃ លោក Marcos ត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន និងឈានដល់កិច្ចព្រមព្រៀង...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានរិះគន់ទៅលើកិច្ចព្រមព្រៀង របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នាពេលថ្មីៗនេះ ដើម្បីជំរុញការដាក់ពង្រាយ ទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ សម្រាប់ការបង្កើនភាពតានតឹងដល់ “មាត់ជ្រោះនៃសង្គ្រាមនុយក្លេអ៊ែរ”...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានចោទប្រកាន់ចិនពី “ការយាយី និងការបំភិតបំភ័យលើនាវាហ្វីលីពីន” ហើយបានអំពាវនាវឱ្យទីក្រុងប៉េកាំង បញ្ចប់សកម្មភាព “បង្កហេតុ” នៅសមុទ្រចិនខាងត្បូង បន្ទាប់ពីមានការប៉ះទង្គិចគ្នា នាពេលថ្មីៗនេះ រវាងនាវាចិន និងទូកឆ្មាំសមុទ្រហ្វីលីពីន។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា “យើងសូមអំពាវនាវដល់ទីក្រុងប៉េកាំង ឱ្យបញ្ឈប់ពីទង្វើបង្កហេតុ និងគ្មានសុវត្ថិភាពរបស់ខ្លួន”...
វ៉ាស៊ីនតោន៖ កងទ័ពជើងទឹកអាមេរិកបានបញ្ជាក់ថា នាវាផ្ទុកយន្តហោះដើរដោយថាមពល នុយក្លេអ៊ែររបស់ខ្លួន ឈ្មោះ George Washington នឹងត្រូវដាក់ពង្រាយជាលើកទីពីរ ទៅកាន់មូលដ្ឋានទ័ពជើងទឹក Yokosuka ក្បែរទីក្រុងតូក្យូក្នុងឆ្នាំ២០២៤ ដោយជំនួសនាវា Ronald Reagan ។ ការជំនួសនាវា Ronald Reagan ដែលបច្ចុប្បន្នកំពុងឈរជើងនៅមូលដ្ឋាននេះ កំពុងប្រព្រឹត្តទៅដោយសារតែការដាក់ពង្រាយនាវាកងទ័ពជើងទឹក នៅក្រៅប្រទេសត្រូវបានកំណត់ត្រឹម ១០...
បរទេស៖ កាសែត New York Times បានរាយការណ៍ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden កំពុងរៀបចំសម្រាប់ការវាយប្រហារ នុយក្លេអ៊ែរដែលអាចកើតមាន នៅក្នុងប្រទេសអ៊ុយក្រែន ដោយភ្ជាប់ប្រទេសជាមួយនឹង បណ្តាញឧបករណ៍ចាប់សញ្ញា ដែលអាចកំណត់អត្តសញ្ញាណប្រភពដើម នៃការវាយប្រហារបរមាណូណាមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ ក្រសួងការបរទេសនៃប្រទេសចិន បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិកដែលមានផែនការ ក្នុងការបញ្ជូននាវាមុជទឹក បំពាក់អាវុធនុយក្លេអ៊ែរ មកកាន់កូរ៉េខាងត្បូងនោះគឺជា ការបង្កភាពតានតឹងយ៉ាងខ្លាំងនៅក្នុងតំបន់។ យោងតាមការចេញផ្សាយរបស់ RT បានសរសេរថាកាលពីដើមសប្តាហ៍ ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសក្នុងការដាក់ពង្រាយ នាវាមុជទឹកដ៏ទំនើបទាំងនោះ ទៅកាន់ប្រទេសកូរ៉េខាងត្បូងតាមរយៈកិច្ចប្រជុំជាមួយនឹង លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol។ ថ្លែងទៅកាន់សន្និសិទកាសែតមួយ...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកកំពុងរួមចំណែក ដោយផ្ទាល់ដល់ការស្លាប់ របស់ជនជាតិរុស្ស៊ីតាមរយៈ ការផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដល់ប្រទេសអ៊ុយក្រែន។ លោកស្រីប្រតិកម្មទៅនឹង បទសម្ភាសន៍របស់កាសែត Kommersant ជាមួយលោកស្រី Lynne Tracy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងមូស្គូ ដែលបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន «មិនចាត់ទុករុស្ស៊ីជាសត្រូវទេ»។ យោងតាមសារព័ត៌មាន RT...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានឲ្យដឹងថា ប្រទេសចិន បានច្រានចោលយ៉ាងម៉ឺងម៉ាត់ ចំពោះការចោទប្រកាន់លើមន្ត្រី អនុវត្តច្បាប់របស់ប្រទេសចិន និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀត ដោយសហរដ្ឋអាមេរិក ដោយជំរុញឱ្យភាគីសហរដ្ឋអាមេរិក បញ្ឈប់សកម្មភាពខុសឆ្គងជាបន្ទាន់។ លោកស្រី ម៉ៅ បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយសំណួរពាក់ព័ន្ធថា “ថ្មីៗនេះ សហរដ្ឋអាមេរិក បានព្យាបាទនូវអ្វីដែលហៅថា “ការគាបសង្កត់ឆ្លងដែន”...