បរទេស៖ មន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃម្សិលមិញនេះបានប្រកាសថា កងកម្លាំងទ័ពរបស់អាមេរិក បានបើកការវាយប្រហារតាមអាកាសជាច្រើនលើក នៅក្នុងប្រទេសស៊ីរីជាការឆ្លើយតប ទៅនឹងការវាយប្រហារដោយដ្រូន ទៅលើមូលដ្ឋានទ័ពរបស់អាមេរិក នៅក្នុងភាគខាងកើតនៃ ប្រទេសកាលពីពេលថ្មីៗកន្លងមកនេះ។ នៅក្នុងការវាយប្រហារ ដែលបានធ្វើឲ្យជនជាតិអាមេរិកម្នាក់ បានស្លាប់និង៥នាក់ទៀតរងរបួស បានកើតឡើងនៅក្បែរទៅនឹងទីក្រុង Hasakah កាលពីថ្ងៃព្រហស្បតិ៍ដែលអាមេរិក បានអះអាងថា វាគឺជាការវាយប្រហារដោយដ្រូន របស់ប្រទេសអ៊ីរ៉ង់ ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដដែលនិងត្រូវបានយកមកចេញផ្សាយដោយ...
បរទេស៖ សហរដ្ឋអាមេរិក បានបដិសេធការអះអាងថា នាវាពិឃាត USS Milius របស់ខ្លួន ត្រូវបានបណ្តេញចេញ ដោយសារការព្រមានរបស់ចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យកងនាវាចរ 7th Fleet នៃកងទ័ពជើងទឹកអាមេរិក លោកអនុសេនីយ៍ឯក Luka Bakic...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin បានប្រាប់សមាជិកសភា កាលពីថ្ងៃព្រហស្បតិ៍ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលថ្មីៗនេះ របស់ប្រធានាធិបតីចិន Xi Jinping ទៅកាន់ប្រទេសរុស្ស៊ី គួរតែត្រូវបានចាត់ទុកថា ជាបញ្ហានៃការព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់ទីក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងអនុគណៈកម្មាធិការសភា ទទួលបន្ទុកការពារជាតិ...
ប៉េកាំង៖ ក្រុមអ្នកជំនាញបានឲ្យដឹងថា សេចក្តីព្រាងច្បាប់ទាក់ទងនឹងកោះតៃវ៉ាន់ ដែលអនុម័តដោយ សភាតំណាងរាស្រ្តអាមេរិក កាលពីថ្ងៃពុធនឹងបន្ថែមភាពមិន ប្រាកដប្រជានៅទូទាំងច្រកសមុទ្រ ជាជាងអ្វីដែលសហរដ្ឋអាមេរិក អះអាងថាជា “កិច្ចខិតខំប្រឹងប្រែងរួមចំណែកដល់សន្តិភាព” ខណៈដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បង្កើនការបំផ្លើសសង្គ្រាម ដោយអះអាងថា ចិន នឹងអាច “ឈ្លានពាន” កោះតៃវ៉ាន់នៅឆ្នាំ២០២៧។ បំណែកនៃច្បាប់ដែលជា ច្បាប់អនុវត្តការធានាតៃវ៉ាន់ ត្រូវបានណែនាំនៅថ្ងៃទី២៤...
គ៊ែរ៖ ការលុកលុយដោយយោធារបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ាក់កាលពី ២០ឆ្នាំមុន ត្រូវបានរៀបចំយ៉ាងទូលំទូលាយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដើម្បីបំពេញតាមគោលដៅជាយុទ្ធសាស្ត្រ ហើយការនិទានរឿងរបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលមានការយល់ច្រឡំនៅតែបន្តលាក់បាំងការពិតជាច្រើន។ នៅក្នុងអត្ថបទដែលមានចំណងជើងថា “របៀបដែលការឃោសនារបស់សហរដ្ឋអាមេរិកបានឈ្នះ “សមរភូមិ” របស់អ៊ីរ៉ាក់ អ្នកសរសេរអត្ថបទបានឲ្យដឹងថា សហរដ្ឋអាមេរិកបានប្រើប្រាស់ប្រតិបត្តិការព័ត៌មាន ជាឧបករណ៍ នៃសង្គ្រាម ចាប់តាំងពីសង្គ្រាមលោកលើកទី១។ ក្នុងអំឡុងពេលការលុកលុយរបស់សហរដ្ឋអាមេរិក លើប្រទេសអ៊ីរ៉ាក់ បន្ថែមពីលើ “ព្រឹត្តិការណ៍សមរភូមិ ជាភាសា...
បរទេស ៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បាននិយាយថា សហរដ្ឋអាមេរិកគ្រោងនឹងសាងសង់មូលដ្ឋាន យោធាថ្មីចំនួនបួន នៅក្នុងប្រទេសហ្វីលីពីន ដោយកត់សម្គាល់ថា យ៉ាងហោចណាស់មូលដ្ឋានមួយ នឹងត្រូវដាក់នៅជិតខ្សែ សង្វាក់កោះជម្លោះ ដែលទាមទារដោយប្រទេសចិន និងប្រទេសមួយចំនួនទៀត ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣...
បរទេស៖ យោធាអាមេរិកនឹងពន្លឿន ការបញ្ជូនរថក្រោះប្រយុទ្ធ M1 Abrams របស់ខ្លួនទៅកាន់កងកម្លាំងអ៊ុយក្រែន ដោយជ្រើសរើសបញ្ជូនគំរូចាស់មួយ បន្ទាប់ពីការបង្កើតវាអាចចំណាយ ពេលជាងមួយឆ្នាំដើម្បីបញ្ជូនអាវុធ ជំនាន់ចុងក្រោយបំផុតទៅកាន់សមរភូមិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Pat Ryder បាននិយាយថា...
បរទេស៖ អតីតអនុប្រធានក្រុមហ៊ុនបណ្តាក់ទុនផ្នែកធនាគារ Lehman Brothers គឺលោក Lawrence McDonald បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ RIA Novosti ថា វិបត្តិធនាគារអាចលេបយក អ្នកផ្តល់ប្រាក់កម្ចីក្នុងតំបន់ ឬហៅ សាមញ្ញាថា ធនាគារចំនួន ៥០ ផ្សេងទៀតនៅក្នុងសហរដ្ឋអាមេរិក ប្រសិនបើអាជ្ញាធររបស់ប្រទេសនេះ មិនចាត់វិធានការសមស្រប ដើម្បីដោះស្រាយបញ្ហារចនាសម្ព័ន្ធ នោះទេ។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកនេះបានឲ្យដឹងថា ធនាគារកណ្តាលនៃប្រទេសអាមេរិក នៅតែបន្តធ្វើការបង្កើនអត្រាការប្រាក់របស់ខ្លួន សាជាថ្មីម្តងទៀតដដែលទោះបីជា កំពុងបារម្ភថាវានឹងអាចធ្វើឲ្យចលាចល នៃហិរញ្ញវត្ថុនឹងបន្តប៉ះពាល់ដល់ វិស័យធនាគាររបស់ខ្លួនក្តី។ ធនាគារកណ្តាលអាមេរិកឬ FED បានប្រកាសបង្កើនអត្រាការប្រាក់ ដ៏សំខាន់របស់ខ្លួនបន្ថែមប្រមាណជា ០,២៥ភាគរយទៀត ព្រមទាំងអំពាវនាវឲ្យបណ្តាលធនាគារទាំងឡាយ អនុវត្តតាមហើយបានព្រមានដែរថា វានឹងអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ។ គួរឲ្យដឹងដែរថាការសម្រេចចិត្តរបស់ FED...
បរទេស ៖ អ្នកនាំពាក្យ របស់វិមានក្រមឡាំងលោក Dmitry Peskov បានធ្វើការលើកឡើង កាលពីថ្ងៃម្សិលមិញថា ក្រុមអ្នកគាំទ្រអ៊ុយក្រែន ដែលស្ថិតនៅលោកខាងលិច ព្រមទាំងសហរដ្ឋអាមេរិកផង ជាពិសេសនឹងព្យាយាមគ្រប់បែបយ៉ាង ដើម្បីអាចការពារឲ្យរដ្ឋាភិបាល ទីក្រុងគៀវ ក្នុងការសម្រេចចិត្តចូលរួមអង្គុយ នៅតុចរចាជាមួយនឹងប្រទេសរុស្សីឡើយ ។ សេចក្តីថ្លែងការណ៍ របស់លោកអ្នក នាំពាក្យរូបនេះ ត្រូវបានយកមកចេញផ្សាយនៅ RT...