ព័ត៌មានអន្តរជាតិ
មហាអំណាចទាំងពីរ របស់ពិភពលោក ចាំបាច់ត្រូវបន្ដចរចាដោយវិជ្ជមាន និងស្ថាបនា មិនគិតពីចំណុចខុសគ្នា ដើម្បីស្ថេរភាពពិភពលោក
ប៉េកាំង៖ វាត្រូវការចក្ខុវិស័យភាពក្លាហាន និងប្រាជ្ញាដើម្បីស្ដារឡើងវិញ នូវភាពធម្មតានៃទំនាក់ទំនងទ្វេភាគី ដ៏សំខាន់បំផុតមួយរបស់ មហាអំណាចពិភពលោក ដែលឥឡូវនេះស្ថិតនៅក្នុង ពេលវេលាដ៏សំខាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ។ ដូចគ្នានឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសនានាដែរវាជារឿងធម្មតា សម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក ដែលមានភាពខុសគ្នាខ្លះ។ ដំណោះស្រាយល្អបំផុត សម្រាប់ភាគីទាំងសងខាង គឺត្រូវប្រកាន់យកវិធីសាស្រ្ត ប្រកបដោយហេតុផលវិជ្ជមាន និងស្ថាបនា ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងភាពខុសគ្នា...