ព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍និងមានអត្ថន័យធំធេងមួយសម្រាប់ប្រទេសចិន បានចាប់ផ្ដើមពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា នារដ្ឋធានីប៉េកាំង នោះគឺកិច្ចប្រជុំពេញអង្គលើកទី៦នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិនអាណត្តិទី១៩ ក្រោមអធិបតីភាពលោក ស៊ី ជីនភីង ប្រធានរដ្ឋចិននិងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន។ ឆ្នាំ២០២១នេះ គឺជាឆ្នាំដែលមានលក្ខណៈពិសេសនៃប្រទេសចិន គឺជាឆ្នាំនៃការចាប់ផ្ដើមផែនការ៥ឆ្នាំទី១៤ ជាឆ្នាំចាប់ផ្ដើមនៃដំណើរថ្មីនៃទំនើបកម្ម ហើយក៏ជាឆ្នាំគម្រប់ខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនផងដែរ។ អ្វីដែលបានបង្ហាញជូនក្នុងកិច្ចប្រជុំពេញអង្គលើកទី៦នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិនអាណត្តិទី១៩ នេះ គឺការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម បានរាយការណ៍និងបូកសរុបនូវសមិទ្ធិផលសំខាន់ៗ និងបទពិសោធន៍ជាប្រវត្តិសាស្ត្រនៃការតស៊ូយ៉ាងស្វិតស្វាញរបស់បក្សរយៈពេល១០០ឆ្នាំមកនេះ។ តាមរយៈសមិទ្ធផលដ៏មហិមាទាំងនេះបានឆ្លុងបញ្ចាំងឱ្យឃើញថា ចាប់តាំងពីបក្សកុម្មុយនិស្តចិនត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២១...
វ៉ាស៊ីនតោន៖ លោក George Shultz ដែលជារដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកក្នុងរដ្ឋបាល អតីតប្រធានាធិបតីលោក Ronald Reagan បានទទួលមរណភាព កាលពីថ្ងៃសៅរិ៍ក្នុងជន្មាយុ ១០០ឆ្នាំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មរណភាពរបស់លោកត្រូវបាន ប្រកាសនៅថ្ងៃអាទិត្យ ដោយវិទ្យាស្ថាន Hoover នៅឯសាកលវិទ្យាល័យ Stanford ជាកន្លែងដែលលោក Shultz...