ព័ត៌មានអន្តរជាតិ
កងទ័ពរំដោះប្រជាជនចិន ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយកងទ័ព នៃបណ្តាប្រទេសអារ៉ាប់
បរទេស៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Tan Kefei បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពរំដោះប្រជាជនចិន (PLA) បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយកងទ័ពនៃបណ្តាប្រទេសអារ៉ាប់ និងរួមគ្នាលើកកម្ពស់គំនិតផ្តួចផ្តើមសន្តិសុខពិភពលោក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Tan បានប្រាប់សន្និសីទសារព័ត៌មានមួយថា “កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិន និងបណ្តាប្រទេសអារ៉ាប់មានសារៈសំខាន់សម្រាប់ការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងពិភពលោក។...