ព័ត៌មានអន្តរជាតិ
អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ជាប្រទេសផលិតប្រេងដ៏ធំ ប្រកាសបន្តកាត់បន្ថយ ការផ្គត់ផ្គង់ប្រេង
បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្សី បានប្រកាសកាលពីថ្ងៃពុធ ពីការបន្តកាត់បន្ថយទិន្នផលប្រេងស្ម័គ្រចិត្តរបស់ពួកគេ និងកាត់បន្ថយការនាំចេញរហូតដល់ដំណាច់ឆ្នាំនេះ ដោយសារការរឹតបន្តឹងការផ្គត់ផ្គង់ និងការកើនឡើងតម្រូវការជំរុញឱ្យតម្លៃប្រេងកើនឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសទាំងពីរដែលជាមេដឹកនាំនៃ OPEC បូកនឹងក្រុមប្រទេសផលិតប្រេងសំខាន់ៗ បានធ្វើសេចក្តីប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការដាច់ដោយឡែកប៉ុន្មានម៉ោងមុនពេលក្រុមត្រួតពិនិត្យថ្នាក់រដ្ឋមន្ត្រីនៃក្រុមនេះនឹងត្រូវកោះប្រជុំតាមអ៊ីនធឺណិត។ រដ្ឋាភិបាលទីក្រុងរីយ៉ាដ បាននិយាយថា ខ្លួននឹងបន្តកាត់បន្ថយទិន្នផលប្រេងឆៅរបស់ខ្លួនចំនួន ១...